ផ្ទុះការវែកញែក! បន្ទាប់ពីបេក្ខជន ស៊ឹម ច័ន្ទពន្លឺ បកស្រាយបទចម្រៀង «របាំចងស្នេហ៍» ចប់ភ្លាម ស្រាប់តែ គណៈកម្មការ ឱក សុគន្ធកញ្ញា បង្ហើបប្រាប់ថា “ខ្ញុំអត់ដឹងជាឱកាសចុងក្រោយឬក៏ជាឱកាសបន្តទៀតទេ.(មានវីដេអូ)

ជាការពិតណាស់ កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី ៤ កំពុងក្លាយជាកម្មវិធីដ៏ពេញនិយម សម្រាប់បងប្អូនមហាជនខ្មែរជាច្រើនដែលនិយមទស្សនាផ្ទាល់ និងទស្សនាតាមរយៈនៅលើបណ្តាញសង្គមជាដើម ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តួយ៉ាង កាលពីរាត្រីថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០២២ កន្លងទៅនេះ កម្មវិធីប្រឡងចម្រៀង Cambodian Idol រដូវកាលទី ៤ បានឈានដល់វគ្គ Live Show សប្តាហ៍ទី ៥ ហើយ ហើយក៏បានរកឃើញបេក្ខភាព ដែលអាចឆ្ពោះដំណើរទៅវគ្គបន្តទៅមុខទៀត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាន់តែចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងវគ្គ Live Show សប្តាយ៍ទី ៥ នេះ បេក្ខជន ស៊ឹម ច័ន្ទពន្លឺ បានឡើងលើឆាកប្រកួត ដោយបានលើកយកបទចម្រៀងមួយបទ «របាំងចងស្នេហ៍» ដែលបេក្ខជន ស៊ឹម ច័ន្ទពន្លឺ ចម្រៀងដោយមានទំនុកចិត្តខ្ពស់ ពីរោះផ្អែមស្រទន់ ធ្វើឲ្យហ្វេនៗដែលជាអ្នកគាំទ្របេក្ខជនរូបនេះ បាននាំគ្នាស្រែហោពេញឆាកតែម្តងហើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពី បេក្ខជន ស៊ឹម ច័ន្ទពន្លឺ បានបកស្រាយបទចម្រៀងចប់ភ្លាម ងាកទៅមើលគណៈកម្មការ អ្នកនាង អ្នកនាង ឱក សុគន្ធកញ្ញា ក៏បានបញ្ចេញមតិយោបល់បែបនេះថា៖ “ឲ្យតែលឺសូរសំឡេងអ្នកគាំទ្រខ្ញុំបែកអារម្មណ៍ហ្ម៎ង ដោយសាររំភើបពេកចា៎ស ថ្ងៃនេះអ្នកគាំទ្រគាត់មកទស្សនាផ្ទាល់ច្រើន” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គណៈកម្មការ បានបន្តលើកឡើងទៀតថា៖ “ដូចខ្ញុំលើកឡើងខ្ញុំបាននិយាយថា នេះជារដូវកាលទី ៤ ដែលខ្ញុំបានចូលរួមជាគណៈកម្មការ ហើយខ្ញុំអត់ដឹងវាជាឱកាសចុងក្រោយឬក៏ជាឱកាសបន្តទៀតទេ អាចបើសិនជាឱកាសចុងក្រោយ ក៏ខ្ញុំមានអារម្មណ៍រំភើបរីករាយនូវស្នាមញញឹម អ្នកគាំទ្រគ្រប់គ្នាដោយបានចូលរួម ចឹងបើថាការស្រលាញ់របស់អ្នកទាំងអស់គ្នាធំមែនទែន ធំខ្លាំងដែលខ្ញុំ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែឥឡូវបងប្អូនផ្តោតអារម្មណ៍ទៅលើបេក្ខជនវិញចា៎ស ខ្ញុំក៏រំភើបចិត្តដូចគ្នា ដោយសារតែខ្ញុំបេក្ខជនទាំងអស់ ជាពិសេសក្នុងសប្តាហ៍ទី ៥ សម្រាប់បេក្ខជនទាំង ៩ រូប គឺសុទ្ធសឹងតែបេក្ខជនមានសមត្ថភាព ហើយមានស្នាមញញឹម ពន្លឺ ក្នុងយប់នេះក៏ដូចគ្នា ប្អូនតែងតែនិយាយថា ពេលខ្លះមិនដឹងការបកស្រាយយប់នេះ ជាឱកាសចុងក្រោយរបស់ខ្ញុំអត់ទេ ពាក្យមួយម៉ាត់ហ្នឹងតែងផ្តល់នូវ

កំម្លាំងចិត្តក៏ដូចជាការលើកទឹកចិត្តខ្លួនឯង យើងមិនចាំបាច់មានសង្ឃឹមពេក មិនចាំបាច់មានមោទនភាពចំពោះខ្លួនឯងពេក តែយើងនឹងរឹងប៉ឹង យើងធ្វើឲ្យបានល្អពីមួយសប្តាយ៍ទៅមួយសប្តាយ៍ បើទោះជាវិញ្ញាសារលំបាកប៉ុណ្ណាដែលយើងធ្វើទៅ ពេលខ្លះយើងធ្វើទៅអត់បាន ប៉ុន្តែធាតុពិតយើងអាចធ្វើបាន ទោះបីជាវាមិនល្អឥតខ្ចោះ តែវាជាលទ្ធភាព ជាសមត្ថភាពពិតរបស់យើង

យ៉ាងណាក៏ ពន្លឺ បានកសាងកេរ្តិ៍ឈ្មោះខ្លួនឯង ជាពិសេសមានអ្នកគាំទ្រយ៉ាងច្រើន ដែលមកគាំទ្រហើយស្រលាញ់ ពន្លឺ បោះឆ្នោតគាំទ្រប្អូន រហូតមកដល់សប្តាយ៍ទី ៥ ពិតជាមិនធម្មតាពិតមែន សម្រាប់បងគឺបងនៅតែជូនពរឲ្យ ពន្លឺ ទទួលបានភាពជោគជ័យ..”។

ដ្បិតតែ អ្នកនាង ឱក សុគន្ធកញ្ញា បាននិយាយពាក្យទាំងនេះក៏ពិតមែន ប៉ុន្តែនៅមិនទាន់ដឹងច្បាស់ពីការបញ្ជាក់ណាមួយនៅឡើយនោះទេ ចំពោះការលើកឡើងមកនិយាយរបស់អ្នកនាង នៅក្នុងពេលនោះ យ៉ាងណាក៏ដោយ មានតែបងប្អូនទាំងអស់គ្នារង់ចាំតាមដានបន្តទៀតនោះទេ ថាតើតារាចម្រៀងស្រីរូបនេះ នៅតែបន្តធ្វើជាគណៈកម្មការនៅក្នុងកម្មវិធីលំដាប់ពិភពលោក ទៀតឬយ៉ាងណា? ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។

Related posts

Leave a Comment