បេក្ខនារី មាស នីតា ត្រូវបានមហាជនដាក់ការចាប់អារម្មណ៍ ជាមួយនឹងសមត្ថភាព ទាំងសម្រស់

ជឿជាក់ថាហ្វេនៗជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយ កញ្ញា មាស នីតា នោះ ដែលកាលនោះរូបនាងបានធ្វើការ Cover បទចម្រៀង «ផ្លូវណាទៅផ្ទះម៉ែក្មេក» ពិតជាទទួលបានការគាំទ្រយ៉ាងខ្លាំង រហូតមានអ្នកចូលទស្សនាផ្ទាល់ដល់ទៅ ១៦ លានដងឯណោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ មាស នីតា ក៏បានដាក់ពាក្យចូលរួមប្រឡងចម្រៀង Cambodian Idol រដូវកាលទី ៤ ក្នុងវគ្គ Judge Audition មាស នីតា បានលើកយកបទចម្រៀង «ខ្លាចឃ្លាត» មកធ្វើការបកស្រាយ រហូតធ្វើឲ្យគណៈកម្មការទាំង ៤ រូបមានការភ្ញាក់ផ្អើល និងសរសើរពេញៗមាត់ ដោយអាចឲ្យរូបនាងឆ្លងទៅកាន់វគ្គបន្តទៀតបានផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការពិតណាស់ ការប្រកួតចម្រៀង Cambodian Idol រដូវកាលទី ៤ បានឈានមកដល់វគ្គ Live Show សប្តាហ៍ទី ៥ ហើយ ដែលកាន់តែខិតជិតដល់វគ្គផ្តាច់ព្រ័តហើយ ហើយក៏នៅសល់ត្រឹមតែបេក្ខភាព ៦ នាក់ទៀតប៉ុណ្ណោះ អ្វីដែលពិសេសធ្វើឲ្យមហាជនចាប់អារម្មណ៍ជាខ្លាំងគឺ ក្នុងចំណោមបេក្ខភាព ៦ នាក់នេះ មានតែបេក្ខនារីម្នាក់គត់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្វីដ្បិតមាន ស្រីតែម្នាក់គត់ តែបេក្ខនារី មាស នីតា នៅតែជំនះរខិតខំប្រឹងតស៊ូអស់ពីលទ្ធភាព ដើម្បីប្រកួតប្រជែងជាមួយនឹងបេក្ខជនខ្លាំងៗ ដែលមានប្រជាប្រិយភាពខ្លាំងបានដែរ ហើយបេក្ខនារីរូបនេះ នៅតែអាចរក្សាបានតំណែងជាបេក្ខភាពដល់វគ្គ Semi Final បានថែមទៀត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនត្រឹមតែមានសមត្ថភាពខាងច្រៀងនោះទេ រូបនាងក៏ត្រូវបានមហាជន សរសើរពីរូបសម្រស់របស់នាងថា ពិតជាស្រស់ស្អាតហើយថែមទាំងញញឹមស្រស់ គួរឲ្យទាក់ទាញខ្លាំងថែមទៀត មុខមានប្រជាប្រិយភាពខ្លាំងមែនទែន ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។

Related posts

Leave a Comment