លោកផែង វណ្ណៈ : ទៅ អោយខ្ញុំសុំទោសដែលផ្សាយថាកូនសិស្សសាលាដែលបេីកឡានឪពុករបស់ខ្លូន ជាស្នងការរងនគរបាលរាជធានី ។ តាមពិត ជាក់ស្តែង កូនសិស្សរូបនេះជា កូនគ្រូពេទ្យអត់ឈ្មោះសោះ ហាស់ ហា ។
តែរថយន្ត មិនមែនរបស់ សាលានគរបាលទេ កុំបំភ្លឺកុហក មហាជន ។ តាមការបំភ្លឺរបស់ ឯកឧត្តមឧត្ដមសេនីយ៍ឯក ហេង ចាន់ធារី ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ ក្រសួង មហាផ្ទៃ ដែលជានាយកដ្ឋានជំនាញគ្រប់គ្រងយាយយន្តពាក់ស្លាកលេខ នគរបាល បានបញ្ជាក់ប្រាប់ ផែង វណ្ណៈ ២ដងតាមតេឡេក្រាមថា រថយន្ដកាមរី ស្លាកលេខនគរបាល ២-៨៧៦៣ នេះ ជា រថយន្តដែលស្នេីសុំស្លាកលេខដោយស្នងការរងនគរបាលរាជធានីភ្នំពេញម្នាក់ ។ រថយន្ដនោះប្រេីប្រាស់ដោយអង្គភាពស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
ម្យ៉ាងទៀតការប្រេីប្រាស់ស្លាកលេខ នគរបាល ដែលគ្មានការអនុញ្ញាតិត្រូវទទួលទោសតាមច្បាប់ មិនមែនសុំទោសរួចខ្លួនទេ ។ បេីធ្វេីខុសសុំទោសរួចខ្លួនជាហូរហែរគួររំលាយអង្គភាពអនុវត្តន៍ច្បាប់ចោលទៅ ។
នេះគឺជាច្បាប់ បេីមិនអនុវត្តន៍ច្បាប់ កុំនិយាយពាក្យ និតិរដ្ឋ
មាត្រា ៦១៥ នៃក្រមព្រហ្មទណ្ឌ 🇰🇭
ជនណាប្រើប្រាស់ដោយគ្មានសិទ្ធិនូវយានយន្ត ដែលមានសញ្ញាសម្គាល់ខាងក្រៅ ប្រើប្រាស់ដោយនគរបាល ឬយោធា ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ខែ ទៅ ១ឆ្នាំ និងពិន័យជាប្រាក់ពី ១សែនរៀល ទៅ ២លានរៀល ។