អីយ៉ា សុខ សីឡាលីន ទម្លាយកម្រងរូបភាពប៉ុន្មានសន្លឹកជាមួយ ឆន សុវណ្ណរាជ និង ណុប បាយ៉ារិទ្ធ ពិតជាស្រស់ស្អាតដល់ហើយ ឆ្លៀតដាក់ចំណងជើងថា…

កញ្ញា សុខ សីឡាលីន គឺជាតារាចម្រៀងស្រីប្រចាំផលិតកម្ម រស្មីហង្សមាស ដែលមានឈ្មោះបោះសំឡេងយ៉ាងខ្លាំងក្នុងចំណោមតារាចម្រៀងស្រីផ្សេងៗទៀតផងដែរ រាលបទចម្រៀងរបស់នាង នៅតែដកជាប់ក្នុងក្រអៅបេះដូងមិត្តអ្នកស្ដាប់ជានិច្ច ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សព្វថ្ងៃនេះ កញ្ញា សុខ សីឡាលីន ក៏ត្រូវបានគេមើលឃើញថា នាងកំពុងតែរស់នៅប្រើប្រាស់ជីវិតជាភាព នៅលីវរបស់នាងយ៉ាងសប្បាយរីករាយ ពោរពេញដោយស្នាមញញឹម ដោយមិនទាន់ឃើញតម្រុយណាមួយ ទាក់ទិននឹងរឿងគូស្រករសោះឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយវិញទៀត បើងាកទៅមើលពីរូបសម្រស់របស់ សុខ សីឡាលីន ឯណោះវិញ គឺថាពិតជាស្រស់ស្អាតខ្លាំងឡើង កាន់តែមានភាពទាក់ទាញ ជាមួយនឹងការតែងខ្លួនលេងស្ទាយ៍ប្លែកៗជាដើម បានធ្វើឲ្យហ្វេនៗឃើញហើយ ទប់ចិត្តមិនសរសើរមិនបានឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយនឹងសមត្ថភាព និងសម្បូរដោយបទពិសោធន៍លើវិថីសិល្បៈអស់ជាច្រើនឆ្នាំមកនេះ ទើបធ្វើឲ្យតារាចម្រៀងស្រីរូបនេះ បានក្តោបតំណែងធំមួយ ជាគណៈកម្មការការប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី ៤ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តួយ៉ាង កាលពីរាត្រីថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០២២ កន្លងទៅនេះ ការប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី ៤ បានឈានមកដល់វគ្គ Live Show សប្តាហ៍ទី ៥ ហើយ ហើយក៏បានឃើញអ្នកដែលត្រូវបានទៅវគ្គបន្តមុខទៀត ទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងអ្នកដែលដើរចេញពីកម្មវិធីផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះផងដែរ គណៈកម្មការទាំង ៤ រូប ក៏បានថតរូបប៉ុន្មានប៉ុស្តិ៍ទុកជាអនុស្សាវរីយ៍ ដែលបានរួមការងារជាមួយគ្នា ដោយក្នុងសប្តាហ៍ទី ៥ នេះម្នាក់ៗពិតជាស្រស់ស្អាត ស្រស់សោភាពខ្លាំងមែនទែន ជាមួយនឹងសម្លៀកបំពាក់បែបស្រុកស្រែ ពិតជាប្លែកភ្នែកខ្លាំងណាស់ ។

ចំណែកឯ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០២២ នេះ គណៈកម្មការ សុខ សីឡាលីន បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ដែលជាកម្រងរូបភាពរួមការងារជាមួយនឹងគ្នា ព្រមទាំងភ្ជាប់សារប៉ុន្មានឃ្លាថា៖ “សូមជូនរឿង ក្រមុំស្រុកស្រែជំពាក់ស្នេហ៍បុរសសង្ហាទាំងពីរ កម្របានស្លៀកពាក់បែបហ្នឹងណាស់ សុំខ្ចីបងទាំងពីរដើរតួរសិន” ។

ងាកទៅមើលមហាជន ជាពិសេសហ្វេនៗដែលជាអ្នកគាំទ្រឯណោះវិញ គ្រាន់តែឃើញរូបភាពប៉ុន្មាសន្លឹកនេះភ្លាម ម្នាក់ៗចូលទៅ ខំមិន ថា៖ “គួរអោយស្រឡាញ់ណាស់, បងលីនស្អាតណាស់So cute, ស្អាត់ហើយសាក់សមគ្នាណាស់ក្មួយបី, គួរស្រលាញ់ម្លេះ, ចំណងជើងរឿងល្អប៉ុណ្ណឹងហើយ ចុះទម្រាំសាច់រឿងទៀតល្អប៉ុណ្ណាទៅបងអើយ, សមណាស់បង និយាយមែន, សមណាស់ស្អាតៗទាំង2គូរ” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment