នុះវីវរហើយ ម៉ៃ សុគន្ធ មិនសុខចិត្ត បេក្ខជនខ្លាំង៣នាក់ធ្លាក់ បែរជាជាប់ ស៊ឹម ចាន់ពន្លឺ ដោយដាក់ចំថា…

ដូចដែលមហាជនបានដឹងរួចមកហើយថា កាលពីរាត្រីថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០២២ កន្លងទៅនេះ ក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី ៤ បានឈានចូលដល់វគ្គ Live Show សប្តាហ៍ទី ៥ ហើយ បន្ទាប់ពីមានការប្រកួតប្រជែងសមត្ថភាពយ៉ាងស្វិតស្វាញ ដែលនៅមានបេក្ខភាពចំនួន ៦ នាក់ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនជាច្រើន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសប្តាហ៍ទី ៥ នេះផងដែរ មានបេក្ខភាពរហូតដល់ ៩ នាក់ឯណោះ កាលពីរាត្រីថ្ងៃទី១៤ ដែលមានបេក្ខភាព ៣ រូបដែលទទួលសំឡេងការបោះឆ្នោតតិចជាងគេនឹងត្រូវឆ្លាក់ចេញពីកម្មវិធីការប្រកួតមួយនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងចំណោមបេក្ខភាព ៣ នាក់ ដែលត្រូវបានធ្លាក់ចេញពីកម្មវិធី ក៏មានបេក្ខភាពជើងខ្លាំង ផាន់ គីមសុង ផងដែរ ដោយរាត្រីនោះ រូបគាត់បានចាកចេញពីកម្មវិធី ហើយមិនអាចបន្តទៅមុខបានទៀតនោះទេ ព្រោះតែទទួលបានសម្លេងបោះឆ្នោតតិចជាងគេ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែក បេក្ខភាព ស៊ឹម ច័ន្ទពន្លឺ ឯណោះវិញ នៅតែអាចបន្តដំណើរទៅកាន់សប្តាហ៍ក្រោយបានទៀត ព្រោះបេក្ខភាពរូបនេះ ពិតជាទទួលបានសម្លេងការបោះឆ្នោតគាំទ្រយ៉ាងច្រើនពីសំណាក់ទស្សនិកជន ដែលស្រលាញ់ដល់បេក្ខភាពរូបនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីបានឃើញ បេក្ខភាពជើងខ្លាំងទាំង ៣ រូប បានធ្លាក់ចេញពីកម្មវិធី តែសម្រាប់បេក្ខភាព ស៊ឹម ច័ន្ទពន្លឺ បែរជាជាប់ មានអីស្រាប់តែកំពូលតារាទើសលោក ម៉ៃ សុគន្ធ បានចេញមុខមកបង្ហោះសារប៉ុន្មានម៉ាត់ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០២២ នាម្សិលមិញនេះ ថា៖“សូមបងប្អូនបោះឆ្នោត មេត្តា បោះឆ្នោត មើលលើ សមត្ថភាព សំលេង កុំបោះ ទៅ លើ រូប សម្រស់ ណា ហេតុអីគ្រូពេទ្យត្រូវបានជាប់ ទៅ វគ្គបន្ត ទាំងដែលការ ច្រៀងអន់ខ្លាំងជាង បេក្ខជន3នាក់ដែលបានចាកចេញ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

1 ច្រៀងមិនច្បាស់អក្ខរាវិរុទ្ធ (ច្រៀងសូរ ហ្សូវ បែបអ្នកជិតខាង) 2 ច្រៀង មិនស្មើរគ្រាប់តុងភ្លេង 3 ច្រៀងភ្លាត់ៗ 4 ច្រៀងគ្មានមនោសញ្ចេតនា 5 ច្រៀង ដោយគ្មានទំនុកចិត្ត ភ្លេងទៅដោយភ្លេង ច្រៀងទៅដោយច្រៀង មិនចូលគ្នា 6 គ្មានអឺន គ្មានថ្នម ដល់ពេលថ្នម ថ្នមពេក ឡើង ភ្លាវតុង 7 ដង្ហើមខ្លី ច្រៀងអោយតែបានៗ សូមបងប្អូនមេត្តា បោះឆ្នោត រកអ្នកមានសំលេងពិរោះប្លែកមានតែមួយ មកកាន់ពាន ណា ព្រោះជាពានលំដាប់ ពិភពលោក កុំអោយ ខ្មាស់ប្រទេសជិតខាង យើង” ។

ក្រោយពីបានឃើញលោក ម៉ែ សុគន្ធ បានលើកឡើងប៉ុន្មានចំណុចនេះភ្លាម មហាជនដែលប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក បាននាំគ្នាចូលទៅ ខំមិន ម្នាក់មួយម៉ាត់ថា៖ “ច្រៀងអត់កើតទេ, បងនិយាយត្រូវខ្ញុំឆ្ងល់ហេតុអីបានបងប្អូនបោះអោយជាប់, រូបសម្រស់ល្អទោះច្រៀងមិនពិរោះក៏ជាប់ដែរ, ច្រៀងឮតែសំឡេងខ្យល់ ចុងកន្ទុយ ហ្សេតៗ, ស្ដាយអ្នកដែលធ្លាក់, ស្តាយអ្នកមានសមត្ថភាពណាស់បង” ៕

Related posts

Leave a Comment