ផ្អាកដំណើរការធនាគារ កាថេយូណៃធីត រយៈពេល១៤ថ្ងៃ ក្រោយបុគ្គលិកម្នាក់វិជ្ជមានកូវីដ១៩ ហើយក្រសួងចុះយកវត្ថុសំណាកបុគ្គលិកទាំងអស់នេះ និងតម្រូវឲ្យបុគ្គលិកទាំងអស់នេះ ធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ

នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពីការរកឃើញករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន០២នាក់ទៀត និងមិនមានករណីជាសះស្បើយថ្មីនោះទេ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានថ្មីនេះ គឺជាអ្នកពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ដែលម្នាក់ជាជាបុរសជនជាតិខ្មែរ អាយុ២៣ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាបុគ្គលិកធនាគារចិន (កាណាឌីយ៉ា ផ្លូវព្រះមុន្នីវង្ស) រាជធានីភ្នំពេញ ដែលបានប៉ះពាល់ផ្ទាល់ជាមួយស្ត្រីអាយុ៣៦ឆ្នាំ ដែលរកឃើញវិជ្ជមានវីរុសកូវីដ១៩ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ ជាស្ត្រីជនជាតិខ្មែរ អាយុ២១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ត្រូវជាប្អូនស្រីបង្កើតបុរសខាងលើ) ជាបុគ្គលិកធនាគារកាថេយូណៃធីត រាជធានីភ្នំពេញ។ លទ្ធផលធ្វើតេស្តសំណាករបស់ស្ត្រីនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺ វិជ្ជមានវីរុសកូវីដ១៩ ហើយបច្ចុប្បន្នអ្នកជំងឺ ត្រូវបានដាក់ឲ្យសម្រាបព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ដោយទទួលបានការអនុញ្ញាតដ៏ខ្ពស់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងដោយសារធនាគារកាថេយូណៃធីត នៅផ្លូវសម្តេចប៉ាន រាជធានីភ្នំពេញ មានបុគ្គលិកជាច្រើន ដែលកំពុងបម្រើការនៅទីនោះ។ ធនាគារកាថេនេះ ត្រូវផ្អាកដំណើរការបណ្តោះអាសន្នសិន ក្នុងរយៈពេល១៤ថ្ងៃ និងធនាគារចិន-កាណាឌីយ៉ា ផ្លូវព្រះមុន្នីវង្ស ត្រូវផ្អាកដំណើរការជាបណ្តោះអាសន្នសិន ក្នុងរយៈពេលខ្លី ដោយគិតចាប់ពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០នេះតទៅ ដើម្បីក្រុមការងារក្រសួងសុខាភិបាល ចុះយកវត្ថុសំណាកបុគ្គលិកទាំងអស់នេះ និងតម្រូវឲ្យបុគ្គលិកទាំងអស់នេះ ធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃផងដែរ៕

Related posts

Leave a Comment