សម្ដេចអំពាវនាវបន្ទាន់ សូមប្រជាពលរដ្ឋនៅបណ្ដាខេត្ត ផ្អាកធ្វើដំណើរមកភ្នំពេញសិន ក្នុងពេលនេះ

ថ្លែងនៅយប់ថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២១​ នេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវ ឱ្យបងប្អូនប្រជាពលរដ្ឋដែលនៅតាមបណ្ដាខេត្ត ប្រសិនបើអាចពន្យារបានក្នុងការធ្វើដំណើរមកកាន់ទីក្រុងភ្នំពេញ ក៏សូមពន្យារសិន ដើម្បីទុកឱកាសឱ្យរាជធានីភ្នំពេញដោះស្រាយបញ្ហានេះ ចៀសវាងការកកកុញស្ទះចរាចរណ៍ ដែលនោះក៏ជាមូលហេតុមួយចំណោមមូលហេតុនៃការចម្លងពីគ្នាទៅគ្នាផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្ដេចថ្លែងបែបនេះ ក្នុងសារសម្លេងប្រមាណជា ១៣ នាទី ស្ដីអំពី ស្ថានភាពកូវីដ-១៩ ដែលកំពុងរីករាលដាលនៅកម្ពុជា ក្នុងទីក្រុងភ្នំពេញ ពាក់ព័ន្ធព្រឹត្តការណ៍សហគមន៍ ២០ កុម្ភៈ នេះ ៕

Related posts

Leave a Comment