ក្តៅ!! Love Riya ត្រូវតុលាការកោះហៅបំភ្លឺ ក្នុងនាមជាសាក្សី ពាក់ព័ន្ធនឹង សំណុំរឿងរបស់ ទ្រី សុផានិត

ភ្នំពេញ៖ ដូចដែលបងប្អូនជាច្រើនបានជ្រាបហើយថា កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ អ្នកនាង ទ្រី សុផានិត ដែលជាអ្នកលក់ផលិតផល តាមអនឡាញ ដ៏ល្បីឈ្មោះ ត្រូវបានកងកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានធ្វើការចាប់ខ្លួន ពីបទ “បរិហារកេរ្តិ៍ជាសាធារណៈ, ញុះញង់ឲ្យមានការរើសអើង និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២០”។

ពាក់ព័ន្ធនឹងបញ្ហានេះ នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ លោក ហម ម៉េងសែ ចៅក្រមស៉ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានកោះហៅអ្នកនាង សេង ស្រីរ័ត្ន ហៅ Love Riya ភេទស្រី មកកាន់សាលាដំបូងរាជធានីភ្នំពេញ ក្នុងនាមជាសាក្សី ដើម្បីសាកសួរ ពីករណី បរិហារកេរ្តិ៍ជាសាធារណៈ, ញុះញង់ឲ្យមានការរើសអើង និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២០ ដែលបង្កឡើងដោយ ឈ្មោះ ទ្រី សុផានិត បទល្មើសព្រហ្មទណ្ឌ មានចែង និងផ្តន្ទាទោសតាមបញ្ញត្តិ មាត្រា ៣០៥ ,​ មាត្រា ៤៩៤ និងមាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ២៣ មាត្រា ៦៥ នៃច្បាប់ស្តីពីម៉ាកពាណិជ្ជកម្មនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់។

Related posts

Leave a Comment