«អស់ស្មោះត្រឹមកំលោះកំពង់ចាម» បទចម្រៀងទី ២ របស់កំលោះតូច លីម តិចម៉េង ពិរោះរណ្តំ អមដោយទេសភាពស្រស់ស្អាត ត្រជាក់ភ្នែក…(មានវីដេអូ)

ជាការពិតណាស់ កំលោះតូច លីម តិចម៉េង មកពីខេត្តកំពង់ចាម បានក្លាយខ្លួនជាសមាជិកគ្រួសារថ្មីនៃផលិតកម្មរស្មីហង្សមាស បន្ទាប់ពីរូបលោកបានទទួលជ័យលាភីជាម្ចាស់ពានរង្វាន់ការប្រឡងចម្រៀង Cambodian Idol រដូវកាលទី ៤ កន្លងមកនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចាប់ពីថ្ងៃដែលកំលោះតូចរូបនេះ បានក្លាយជាម្ចាស់ពានរង្វាន់រួចមក មហាជនក៏បានឃើញរូបលោកបបង្ហាញមុខក្នុងការចូលរួមកម្មវិធីមួយចំនួនជាមួយនឹងតារាចម្រៀងរៀមច្បង ព្រមទាំងឡើងលើឆាកតន្រ្តីតាមផ្សារទំនើបនានា ហើយក៏បានចូលរួមកិច្ចសម្ភាសន៍ក្នុងប៉ុស្តិ៍ទូរទស្សន៍ហង្សមាស ថែមទៀតផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយបទសម្ភាសន៍ តិចម៉េង បានប្រាប់ផងដែរថា លោកមានដុង និងជំនាញផ្នែកច្រៀងតាំងពីនៅរៀនមកម្ល៉េះ ហើយ តិចម៉េង ក៏បានបញ្ឈប់ការសិក្សានៅសាកលវិទ្យាល័យត្រឹមឆ្នាំទី ៣ ដោយបញ្ហាហិរញ្ញវត្ថុ ដោយងាកមកចាប់យកអាជីពជាតារាចម្រៀងតាមហាងនានាវិញ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះមកដល់ព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ នៅលើគេហទំព័រហ្វេសប៊ុករបស់ផលិតកម្មរស្មីហង្សមាស បានបើកទំព័រលើកដំបូងក្នុងការស្វាគមន៍ ក៏ដូចជាការដូ និងជាការថ្លែកអំណរគុណដល់ហ្វេនៗទាំងអស់ ព្រមទាំងអបអរពិធីបុណ្យកាន់បិណ្ឌ ហើយក៏ជាបទដំបូងរបស់ម្ចាស់ពានរង្វាន់រូបនេះ មានចំណងជើងថា «អរគុណ Fan» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយថ្មីៗមកនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក ក៏បានបែកធ្លាយសកម្មភាពថតចម្រៀង MV ថ្មីមួយបទទៀតផងដែរ ដែលជាបទចម្រៀងទី ២ របស់ម្ចាស់ពានរង្វាន់រូបនេះ ដែលបានចាប់ដៃគូរសម្តែងជាមួយតារាស្រីដ៏ល្បីឈ្មោះអ្នកនាង សិទ្ធី នីកា តាមរយៈទីកន្លែងផ្សេងៗមកនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែលមហាជន ក៏ដូចជាហ្វេនៗកំពុងតែរង់ចាំនោះ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ២០២២ នេះ ខាងផលិតកម្មរស្មីងហ្សមាស បានបញ្ចេញបទចម្រៀង MV របស់កំលោះតូចរូបនេះហើយ ក្រោមចំណងជើងថា «អស់ស្មោះត្រឹមកំលោះកំពង់ចាម» ។

MV មួយបទនេះមហាជនបានចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើគុណភាពពណ៌វីដេអូធម្មជាតិបៃតងស្រស់ ច្បាស់ត្រជាក់ភ្នែក អ្នកច្រៀងក៏ពិរោះមនុស្សក៏ស្អាត ទេសភាពក៏ស្អាតត្រជាក់ភ្នែក សំលេងក៏រណ្ដុំចិត្ត កាយវិការសម្តែងក៏បានល្អ មានគុណភាពមែន ។

ក្រោយពីបានស្ដាប់ចប់ភ្លាម មហាជនជាច្រើន ក៏ដូចជាហ្វេនៗបានចូលទៅ ខំមិន ព្រោងព្រាតថា៖ “woWអាយដលមួយបទនេះកាន់តែពិរោះណាស់អាយដលតូច, ចំរៀងពិរោះនិងទេសភាពស្អាតត្រជាក់ភ្នែក ឃើញហើយនឹកស្រុកកំណើតណាស់, ឃើញហើយនឹកស្រុកកំណើតណាស់មើលហើយមិចអង្គុយញញឺមម្នាក់ឯងចឹង, ពិតជាពិរោះណាស់, ពិតជាពិរោះអស់ស្មោះ ត្រឹមកំលោះស្វិតពិរោះកប់” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។

Related posts

Leave a Comment