អត់ភ្លេចទេ! ចំថ្ងៃភ្ជុំធំ ស៊ុក សុភា នាំភរិយា និងកូនស្រី ទៅវត្តមុនីវង្សី ហៅវត្តSkye ប្រទេសអូស្រ្តាលី ធ្វើបុណ្យសន្សុំកុសល រួចភ្ជាប់សាររឿងរ៉ាវពីពិធីបុណ្យថា…

នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ២០២២ នេះ ចំថ្ងៃ១៥ រោច ខែភទ្របទ្រ គឺជាថ្ងៃភ្ជុំធំ ដែលជាថ្ងៃចុងក្រោយនៃពិធីបុណ្យកាន់បិណ្ឌ ឬដាក់បិណ្ឌ ដែលមានតាំងពីយូរលង់ណាសមកហើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្លៀតក្នុងពិធីបុណ្យភ្ជុំធំនេះផងដែរ គេក៏បានពុកម៉ែបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់ បានទៅវត្តធ្វើបុណ្យសន្សុំកុសល ដាក់ទាន រៀបចំចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសលដល់ជីដូនជីតា និងញាតិមិត្ត បង្សុកូល ដែលបានចែកឋានដោយសេចក្តីនឹករលឹក ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះផងដែរ សិល្បករសិល្បការិនីជាច្រើនដួង បាននាំក្រុមគ្រួសាររបស់ខ្លួន ទៅវត្តធ្វើបុណ្យ សន្សុំកុសល អមដោយសំលៀកបំពាក់បែបប្រពៃណីខ្មែរបានយ៉ាងសមសួន ស្រស់ស្អាត ហើយក៏ឆ្លៀតពេលទៅលំហែកតាមកាយ ជួបជុំគ្រួសារផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាកទៅមើលលោក ស៊ុក សុភា ឯណោះវិញ មិនខុសពីសិល្បករសិល្បការិនីប៉ុន្មានឡើយ ដោយរូបលោក បាននាំភរិយា និងកូនស្រីរបស់លោកទៅវត្តធ្វើបុណ្យ នៅឯវត្តមុនីរង្សី ហៅវត្តSkye ប្រទេសអូស្ត្រាលី ព្រមទាំងទម្លាយរឿងរ៉ាវប្រវត្តិរបស់ពិធិបុណ្យកាន់បិណ្ឌនេះទៀតថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“ពិធីបុណ្យភ្ជុំបិណ្ឌធំ វត្តមុនីរង្សី ហៅវត្តSkye ប្រទេសអូស្ត្រាលី បុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យនឹករលឹកសាច់ញាតិដែលបានស្លាប់របស់ជនជាតិខ្មែរ ហើយនៅក្នុងប្រពៃណីរបស់ខ្មែរ ពិធីបុណ្យនេះត្រូវបានគេហៅថា ពិធីសែនដូនតា ដែលមានប្រវត្តិតាំងពី សម័យមុនអង្គរ ក្នុងរាជព្រះបាទ យសោវរ្ម័នទី១ ដែលបានរៀបរាប់ខ្លះៗអំពីការចាប់បាយបិណ្ឌ ដែលពូនជាដុំ ហើយបានផ្ដាំឱ្យព្រះកឹង មានន័យថា ព្រះភូមិ ឬ យមទូត ឱ្យចាប់ឆ្កែចង សុំផ្លូវទៅផង ទៅជូនដូនតា ។ ពិធីសែនដូនតា ដែលជាអរិយធម៌ នៃវប្បធម៌ខ្មែរដើម ដែលធ្វើឡើងដើម្បីផ្ដល់កុសលផលបុណ្យដល់សាច់ញាតិខ្លួនដែលបានស្លាប់ទៅហើយក្ដី ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិធីបុណ្យភ្ជុំបិណ្ឌ ដែលប្រារព្ធឡើងនៅចន្លោះ ខែ9ញា និង10 ដែលជាពិធីបុណ្យដែលមានរយៈពេលវែងជាងគេរហូតដល់ ១៥ថ្ងៃ ជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប និងត្រូវបានឈប់សំរាកពីការងាររយៈពេល ៣ថ្ងៃ ដើម្បីចូលរួមពិធីបុណ្យភ្ជុំបិណ្ឌនេះនាថ្ងៃចុងក្រោយ ដើម្បីឱ្យពួកគេអាចរៀបចំម្ហូបអាហារ ដើម្បីសែនដូនតា ជូនសាច់ញាតិរបស់ពួកគេដោយសេចក្ដីនឹករលឹក រៀងរាល់មួយឆ្នាំម្ដង ។

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment