រំភើបជំនួស ! ពេលនេះម្តាយធម៌ ស្រីអូនសម្រស់ធម្មជាតិត្រេកអរណាស់ដោយសារគាត់បានទទួលបា្រក់់ឧបត្ថម្តហើយ គឺចំនួនដល់ទៅ….

ប្រិយមិត្តខ្លះបានដឹងហើយថា ថ្មីៗនេះ នៅលើគណនីរបស់លោក អ៊ឹម ជីវ៉ា បានចេញមុខមកសម្ភាសន៍ទៅលើម្តាយធម៌របស់ អ្នកនាង ស្រីអូន សម្រស់ធម្មជាតិ ឬ នួន ស៊ុន្ទរី ដោយគាត់បានយំរៀបរាប់ថា តាំងពីពេលដែលគាត់បានក្លាយជាម្តាយធម៌របស់ ស្រីអូន រួចមក ពេលនេះគាត់ដាច់បាយហើយក៏ព្រោះតែពេលនេះលែងមានអ្នកណាហៅគាត់ឲ្យថតសម្តែងរឿងដូចមុន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាស្រីជើងចាស់ ក៏បានបញ្ជាក់ថា គាត់ចង់សំណូមពរកុំឲ្យមហាជនមានការយល់ច្រឡំមកលើរូបគាត់ថា តាំងពីគាត់ក្លាយម្តាយធម៌របស់សេដ្ឋីរួចមក គាត់មានលុយច្រើន មានផ្ទះនៅ មានប្រាក់ខែរាប់ពាន់ដុល្លារ ក៏ប៉ុន្តែធាតុពិតនោះគឺមិនដូចពាក្យគេនិយាយឡើយ។

ហើយនៅថ្ងៃទី២៥ខេ០២នេះស្រាប់តែឃើញគណនីរបស់លោក អ៊ឹម ជីវ៉ា ដដែលបានបង្ហោះលោះគណនីរបស់លោកថា​ ៖​​ យប់នេះ តារាសម្តែង អ្នកមីង ញឹម សុខា ទទួលអំណោយ ពីលោកជំទាវ ហ៊ុយ ឈូ ចំនួន 1000$ ( មួយពាន់ដុល្លារ) ទាំងយប់ 🙏🙏 តាមរយៈខ្ញុំបាទ អុឹម ជីវ៉ា ដើម្បីយកមកជូនគាត់ធ្វើការដោះស្រាយជីវភាព ។

លោកជំទាវ ហ៊ុយ ឈូ ក៏បានផ្តាំផ្ញើតាមរយៈខ្ញុំបាទផងដែរថានេះជាថវិការបន្តិចបន្តួចរបស់លោកជំទាវជូនអ្នកមីង ញឹម សុខា ដើម្បីធ្វើការដោះស្រាយជីវភាពខ្លះ ! កើតមកគ្មានអ្នកណាចង់ក្រទេ ! តែបើកើតមកជាអ្នកក្រគឺត្រូវបានគេមើលងាយចៀសមិនផុតទេ ហើយបើគេមើលងាយកុំខឹងគេ ត្រូវតស៊ូក្នុងជីវិតបន្តទៀត ! ។

Related posts

Leave a Comment