ជះសម្រស់ឆ្វាច! សិទ្ធី នីកា ស្រស់ស្អាតកាន់តែខ្លាំងឡើង ក្នុងឈុតបែបកូនក្រមុំ

ជាការពិតណាស់ តារាសម្តែងស្រីរូបស្រស់ សិទ្ធី នីកា បានក្លាយទៅជាសែរាជវង្សទៅហើយ បន្ទាប់ពីតារាស្រីរូបនេះ បានភ្ជាប់ស្នេហ៍ជាមួយព្រះអង្គម្ចាស់ នរោត្តម ចារូច័ក្រ ដែលជាបុត្ររបស់ព្រះមហិស្សរា នរោត្តម ច័ក្រពង្ស ហើយក៏សម្រាលកូនប្រុសម្នាក់ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០១៩ កន្លងទៅ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចាប់តាមពីសម្រាលបានកូនប្រុសម្នាក់រួចមក អ្នកនាង សិទ្ធី នីកា ក៏បានផ្អាករាល់ការថត ក៏ដូចជាសម្តែងជាដើម ហើយជាញឹកញាប់នាងតែងតែបង្ហាញរូបភាពស្និទ្ធស្នាលជាមួយសែរាជវង្ស និងគ្រងសម្លៀកបំពាក់បែបសុភាពរាបសារ រមទម្យ បែបជានារីខ្មែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីផ្អាករាល់ការថត ក៏ដូចជាការសម្តែង អ្នកម៉ាក់សម័យថ្មីខាងលើនេះ ក៏បានប្រកាសវិលចូលសិល្បៈសារជាថ្មីឡើងវិញ ហើយគេសង្កេតឃើញថា អ្នកម៉ាក់រូបនេះ កាន់តែមានភាពមមាញឹកជាមួយការងារសិល្បៈជាងមុន និងកំពុងថតរឿងថ្មីជាបន្តបន្ទាប់ផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សព្វថ្ងៃនេះ អ្នកនាង សិទ្ធី នីកា កំពុងសាងក្តីសុខជាមួយស្វាមី ដែលមានសែរាជវង្ស រស់នៅយ៉ាងមានក្តីសុខពេញទំហឹង ព្រមទាំងបង្ហាញនូវភាពផ្អែមល្ហែមជាហូរហែមិនដែលដាច់នោះឡើយ ធ្វើឲ្យហ្វេនៗឃើញហើយ លួចច្រណែនមិនស្ទើរនោះទេ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯ នៅមុននេះបន្តិច នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២២ នេះ មហាជនបានចាប់អាមរ្មណ៍យ៉ាងខ្លាំង បន្ទាប់ពីបានឃើញរូបភាពប៉ុន្មានសន្លឹករបស់អ្នកនាង សិទ្ធី នីកា ក្នុងឈុតសំលៀកបំពាក់បែបកូនក្រមុំ ពិតជាសក្ក័សមជាមួយនឹងរូបស្រស់របស់អ្នកម៉ាក់រូបនេះខ្លាំងណាស់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឃើញរូបភាពប៉ុន្មានសន្លឹកនេះភ្លាម ហ្វេនៗដែលជាអ្នកគាំទ្រចូលទៅ ខំមិន ឡើងព្រោងព្រាតបែបនេះថា៖ “ពិតជាស្រស់ស្អាតណាស់បង, ឃើញហើយស្អាតណាស់ព្រះម្ចាស់ថ្លៃអើយ, ស្រស់ស្អាតណាស់បងមួយឈុតនេះ, ស្រស់ស្អាតខ្លាំងណាស់សាកសំជានារីខ្មែរពិតៗទាំងសម្រស់នឹងពណ៍សំបុល ស្រលាញ់ពេញ” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment