ពូកែថែរក្សាសម្រស់មែន !! តួអង្គ សាន់ឆាយ ត្រឡប់ចូលសិល្បៈវិញ វ័យ៤៥ឆ្នាំហើយនៅតែស្រស់ស្អាត…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

(តៃវ៉ាន់)៖ Xu Xi Yuan ហៅ Barbie Hsu គឺជាតារាសម្តែង តារាចម្រៀង និងជាពិធីករទូរទស្សន៍តៃវ៉ាន់ នាងត្រូវបានគេស្គាល់ថាជាតួឯកក្នុងរឿងភាគទូរទស្សន៍ Meteor Garden ដែលមហាជនកម្ពុជាស្គាល់ថាជាសាន់ឆាយ។ ក្រោយពីរៀបការរួច Barbie Hsu បានត្រឡប់ចូលសិល្បៈ ដោយកាលពីថ្ងៃទី២០ ខែកញ្ញា គេហទំព័រ ETtoday បានរាយការណ៍ថា តួអង្គ សាន់ឆាយរូបនេះ បានត្រលប់មកសកម្មភាពសិល្បៈវិញហើយ ដោយនាងទើបតែបានចូលរួមក្នុងការថតរូបផ្សាយផលិតផល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងរូបភាពដែលទើបតែបញ្ចេញថ្មីៗនេះ គេឃើញថា Barbie Hsu ស្រកទម្ងន់និងមានសម្រស់កាន់តែស្រស់ស្អាតជាងមុន។ លើបណ្ដាញសង្គមវិញ ទស្សនិកជនបានលើកសរសើរពីសម្រស់ តួអង្គ សាន់ឆាយ ថា គឺនៅតែជានិមិត្តរូបសម្រស់របស់តៃវ៉ាន់ជារៀងរហូត។ Barbie Hsu កើតនៅឆ្នាំ ១៩៧៦ គឺជាតារាសម្តែង និងជាតារាចម្រៀងតៃវ៉ាន់ ដែលល្បីល្បាញតាមរយៈរឿងភាគទូរទស្សន៍ Meteor Garden, War God, Summer Bubble។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សាន់ឆាត និងពាណិជ្ជករទីក្រុងប៉េកាំងលោក Wang Xiaofei បានរៀបការអស់រយៈពេល ១០ឆ្នាំហើយបានប្រកាសលែងលះកាលពីចុងឆ្នាំមុន ដោយកូនពីរនាក់ត្រូវបានចិញ្ចឹមដោយនាង។ ហើយនាងបានរៀបការម្តងទៀតកាលពីខែមីនា ជាមួយនឹងអតីតមិត្តប្រុស DJ Koo Jun Yup ពោលគឺត្រឹមតែ ៣ខែប៉ុណ្ណោះបន្ទាប់ពីតារាស្រីរូបនេះបានលែងលះជាមួយអតីតស្វាមីអ្នកជំនួញ។ កាលពីខែមិថុនា នាងបានប្រារព្ធពិធីជប់លៀងអាពាហ៍ពិពាហ៍ជាផ្លូវការ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចាប់តាំងពីរៀបការមក តារាស្រីរូបនេះ ត្រូវបានមិត្តភ័ក្តិ និងទស្សនិកជនសរសើរថា សុខភាពផ្លូវចិត្តនាងល្អប្រសើរជាងមុន ធ្វើឱ្យរូបសម្រស់នាងស្រស់ស្អាត និងក្មេងជាងអាយុពិត៕

Related posts

Leave a Comment