បណ្ដាសារព័ត៌មានជាច្រើនបានចេញផ្សាយនៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២១ នេះថា តារាហុងកុងជើងចាស់ដ៏ល្បី Ng Man Tat បានទទួលមរណភាពហើយក្នុងវ័យ ៧០ ឆ្នាំ ដោយសារជំងឺមហារីកថ្លើម ។
ដំណឹងមរណភាពរបស់លោក បានធ្វើឲ្យអ្នកគាំទ្រស្ទើពាសពេញពិភពលោកមានការតក់ស្លុត និងសោកស្ដាយជាខ្លាំងនៅការបាត់បង់សិល្បករជើងចាស់ដ៏ឆ្នើមមួយរូបនេះ ។
តារាសម្ដែង Ng Man Tat ជាតារាមួយរូបដែលទទួលបានភាពល្បីល្បាញជាខ្លាំង ។ រូបលោកត្រូវបានមហាជនជាច្រើនស្គាល់ថាជាដៃគូដ៏ល្អបំផុតជាមួយតារាសម្ដែង Stephen Chow (ទិន ហ្វី) ។ ចាប់តាំងពីចូលប្រឡូកវិស័យសិល្បៈ រូបលោកបានចូលរួមសម្ដែងក្នុងខ្សែភាពយន្តជាច្រើន ដោយក្នុងនោះរួមមានរឿង «Fight Back To School» និង «Shaolin Soccer» ជាដើម ៕