ថ្មីនេះមានគណនីយហ្វេសប៊ុកឈ្មោះ សិរី នាគ បានបង្ហោះនៅលើគណនីយរបស់ខ្លួនថា ៖ អ្នករើសអេតចាយម្នាក់ លះបង់ថវិការផ្ទាល់ខ្លួន ចាក់ដីធ្វើផ្លូវ១២០ម៉្រែត៕
នេះជាទឹកចិត្តដែលល្អបំផុតដែលគាត់មានចិត្តចង់ជួយសង្គមទាំងដែលខ្លួនកំពុងតែមានជីវភាពខ្វះខាត ដោយប្រកបរបរជាអ្នករើសអេតចាយ ខំរកទាំងថ្ងៃទាំងយប់មិនហ៊ានសំរាក ធ្វើការដោយកំលាំងបាយ ហើយឆ្លៀតសន្សំប្រាក់ដើម្បីចូលរួមចំណែកជួយសង្គមទៀត៕
បន្ទាប់ពីឃើញការបង្ហោះបែបនេះស្រាប់តែធ្វើអោយអ្នកលេងហ្វេសប៊ុកជាច្រើនបានចូលខមិនសសើរថា ៖ ក្រមែនពិតតែចិត្តមិនក្រទេ រីឯអ្នកខ្លះទៀតថា អ្នកមានមួយចំនួនសំខ្មាស់ ខ្លះទៀតថា សូមអោយលោកពូជូបតែសេចក្តីសុខ រកស៊ីមានបាន៕
គួរបញ្ញាក់ផងដែរថាទីតាំងដែលគាត់បានធ្វើគឺនៅនៅភូមិ ចុងបង្គោល ឃុំ បែកចាន ស្រុក អង្គស្នួល ខេត្តកណ្តាល.៕