ដំណឹងល្អ ! សម្តេច ហ៊ុន សែន ប្រកាសឱ្យកម្មករប្រមូលសំរាមទាំងអស់ អាយុ ១៨ ដល់ ៥៩ ឆ្នាំ ទៅចាក់វ៉ាក់សាំងកូវីដ-១៩

យោងតាមអនុសាសន៍ណែនាំ និង ការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ការចាក់វ៉ាក់សាំងកូវីដ-១៩ ស៊ីណូហ្វាម (Sropharm Beijing Institute of Biological Products) ដែលជាជំនួយមនុស្សធម៌របស់សាធារណរដ្ឋប្រជាមានិតចិន ត្រូវបានអនុញ្ញាតឱ្យបន្តចាក់ជូនដល់បងប្អូនដែលជាកម្មករប្រមូលសំរាម នៅរាជធានីភ្នំពេញ បន្ថែមលើក្រុមមនុស្សដែលជាបុគ្គលិកសុខាភិបាល កងកម្លាំងប៉ូលិសជាតិ និង អាជ្ញាធរជួរមុខ ដូចជា គណៈអភិបាលខេត្ត គណៈអភិបាលក្រុង/ស្រុក ខណ្ឌ គណៈកម្មការភូមិ -ឃុំ-សង្កាត់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រសួងសុខាភិបាល សូមអំពាវនាវដល់បងប្អូនជាកម្មករប្រមូលសំរាម នៅរាជធានីភ្នំពេញ ដែលមានអាយុពី ១៨ ឆ្នាំ ដល់ ៥៩ ឆ្នាំ ទៅទទួលការចាក់វ៉ាក់សាំង ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ នៅតាមទីតាំងដូចខាងក្រោមនេះ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ, មន្ទីរពេទ្យបង្អែកច្បារអំពៅ, មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ, មន្ទីរពេទ្យបង្អែកសម្តេចឪ សម្តេចម៉ែ, មន្ទីរពេទ្យបង្អែកព្រែកព្នៅ, មន្ទីរពេទ្យបង្អែកដង្កោ, មន្ទីរពេទ្យបង្អែកចតុមុខ និង មន្ទីរពេទ្យបង្អែកពោធិចិនតុង ៕

Related posts

Leave a Comment