នៅព្រឹកថ្ងៃទី ០១ ខែ មីនា ឆ្នាំ ២០២១ នេះ តាមរយៈសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ កើនឡើងចំនួន ១៥ នាក់បន្ថែមទៀតហើយ ដែលក្នុងនោះមានចំនួន ១៤ នាក់ ឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ និង ០១ នាក់ជាអ្នកដំណើរចូលក្នុងប្រទេសកម្ពុជា ។
ក្នុងនោះផងដែរ តាមរយៈសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលបានឱ្យដឹងថា អ្នកឆ្លងទាំង ១៤ នាក់ ក្នុងសហគមន៍ មានអត្តសញ្ញាណដូចខាងក្រោម ៖
១. ស្ត្រីជនជាតិចិន អាយុ ២៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
២. ស្ត្រីជនជាតិចិន អាយុ ៣៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
៣. ស្ត្រីជនជាតិចិន អាយុ ២២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
៤. បុរសជនជាតិចិន អាយុ ២៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
៥. ស្ត្រីជនជាតិចិន អាយុ ២២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
៦. បុរសជនជាតិចិន អាយុ ៣១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់បឹងកេងកង ខណ្ឌចំការមន រាជធានីភ្នំពេញ ។
៧. ស្ត្រីជនជាតិចិន អាយុ ២៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
៨. បុរសជនជាតិចិន អាយុ ៣៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ រាជធានីភ្នំពេញ ។
៩. ស្ត្រីជនជាតិខ្មែរ អាយុ ២២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ រាជធានីភ្នំពេញ ។
១០. បុរសជនជាតិចិន អាយុ ២២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ រាជធានីភ្នំពេញ ។
១១. បុរសជនជាតិចិន អាយុ ៣០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ រាជធានីភ្នំពេញ ។
១២. ស្ត្រីជនជាតិចិន អាយុ ៣៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ រាជធានីភ្នំពេញ ។
១៣. ស្ត្រីជនជាតិចិន អាយុ ២០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ រាជធានីភ្នំពេញ ។
១៤. ស្ត្រីជនជាតិចិន អាយុ ២៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ រាជធានីភ្នំពេញ ។
គួរឱ្យដឹងដែរថា គិតត្រឹមព្រឹក ថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២១ នេះអ្នកឆ្លងសរុបទូទាំងប្រទេសមាន ៨២០ នាក់ រីឯអ្នកជាសះស្បើយ ៤៧៧ នាក់ និង អ្នកកំពុងព្យាបាល ៣៤៣ នាក់ ៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖