ទៅដល់ថៃភ្លាម មហាជនថៃផ្ទុះការសរសើរបវរកញ្ញាកម្ពុជា លីវ ជីលី ភ្លែត ក្រោយឃើញនាងធ្វើរឿងដ៏អស្ចារ្យមួយនេះ….

ខណៈពេលនេះ វត្តមានបវរកញ្ញាជុំវិញពិភពលោកក្នុងការប្រកួតកម្មវិធី Miss Grand International ក្នុងប្រទេសថៃ ក៏បានធ្វើដំណើរទៅដល់ស្ទើរអស់ហើយដែរ ដោយឡែករង់ចាំតែថ្ងៃចូលរួមប្រកួតតែប៉ុណ្ណោះ ក្រោយពីការធ្វើចត្តាឡីស័កចំនួន ១៤ ថ្ងៃ ដើម្បីប្រាកដថាគ្មានឆ្លងជំងឺកូវីដ-១៩ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ បើងាកទៅមើលបវរកញ្ញាកម្ពុជា កញ្ញា លីវ ជីលី បន្ទាប់បានធ្វើដំណើរទៅដល់ប្រទេសថៃមក បវរកញ្ញារូបនេះកាន់តែមានទំនុកចិត្តខ្លាំងឡើងក្នុងការត្រៀមខ្លួនចូលទៅប្រកួតនៅលើឆាកដ៏អស្ចារ្យនាពេលឆាប់ៗខាងមុខនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនេះដែរ កាលពេលកន្លងទៅមហាជនថៃដែលជាម្ចាស់ផ្ទះរៀបចំការប្រកួតខាងលើ បានផ្ទុះការសរសើរយ៉ាងខ្លាំងចំពោះបវរកញ្ញាកម្ពុជានាឆ្នាំនេះ បន្ទាប់ពីនាងបានបញ្ចេញនូវស្នាដៃដ៏ល្អឯករបស់ខ្លួនគូររូបទង់ជាតិខ្មែរ និង ទង់ជាតិថៃ លើកាបូបយ៉ាងស្រស់ស្អាតបង្ហោះឡើងលើបណ្ដាញសង្គម ដែលប្លែកខុសពីបវរកញ្ញាប្រទេសដទៃ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឃើញស្នាដៃនោះល្អលេចធ្លោ ធ្វើឱ្យទំព័រផេកផ្លូវការ Miss Grand International បានយកមកបង្ហោះឡើង ជាមួយគ្នានោះក៏មានផេកល្បីៗមួយចំនួនក្នុងប្រទេសថៃ ក៏បានយករូបភាពបវរកញ្ញាកម្ពុជាទៅបង្ហោះចែកចាយពេញបណ្ដាញសង្គមដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីរូបភាពនោះបានបង្ហោះឡើងរួចមក គេក៏កត់សម្គាល់ឃើញថាមានមហាជនច្រើនណាស់របស់ថៃ បានលាន់មាត់សរសើរកញ្ញា លីវ ជីលី ដែលមានទាំងសមត្ថភាព និង សម្រស់ស្អាតបែបនេះ ពិតជាស័ក្តិសមតំណាងឱ្យប្រទេសកម្ពុជាឥតខ្ចោះ៕

Related posts

Leave a Comment