ពុទ្ធោ! បាត់មុខមួយរយៈ សំ ប៉ូលីដា ធ្លាក់ខ្លួនឈឺធ្ងន់ដេកពេទ្យ ព្រោះជំងឺនេះ

អ្នកនាង សំ ប៉ូលីដា ជាតារាកំប្លែង និង សម្ដែងចាស់វស្សាមួយរូប ដែលតែងតែបាននាំអារម្មណ៍របស់ទស្សនិកជនឱ្យរីករាយសប្បាយ ជាពិសេសតារាកំប្លែងរូបនេះក៏ទទួលបានប្រជាប្រិយភាពខ្លាំងផងដែរ ដោយគ្រប់ស្រទាប់មហាជនខ្មែរភាគច្រើនសុទ្ធតែបានធ្លាប់ទស្សនាការសម្ដែងរបស់អ្ន​កនាង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ធ្លាប់តែជាតារាកំប្លែងក្នុងដួងចិត្តរបស់មហាជនខ្មែរ ពេលនេះតារាកំប្លែង សំ ប៉ូលីដា កំពុងជួបទុក្ខជាទម្ងន់ ខណៈដែលខ្លួនមានជំងឺប្រចាំកាយ ដេកជាប់លើគ្រែមិនអាចចេញទៅសម្ដែងរកចំណូលបានដូចមុន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញថ្មីៗនេះ បើយោងតាមហ្វេសប៊ុកផេកសិល្បករកម្ពុជា បានឱ្យដឹងថា សំ ប៉ូលីដា មានជំងឺទឹកនោមផ្អែម និង ដំបៅក្រពេះធ្ងន់ធ្ងរ ដោយមួយថ្ងៃៗតារាកំប្លែងរូបនេះចំណាយលុយប្រមាណជា ៥០ ដុល្លារ ដើម្បីព្យាបាល ក៏ប៉ុន្តែគាត់ពុំមានលទ្ធភាពក្នុងការចំណាយនេះឡើយ ដោយហេតុថាគាត់បានបាត់បង់ការងារធ្វើបន្ទាប់ពីរូបគាត់បានធ្លាក់ខ្លួនឈឺដេកជាប់នៅលើគ្រែ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនោះដែរ សំ ប៉ូលីដា ក៏បានបន្ថែមទៀតថា ខណៈពេលនេះអ្នកនាងកំពុងតែខ្វះខាតខ្លាំងណាស់ មិនមានលុយសម្រាប់មើលថែខ្លួន និង ចាយវាយឡើយ ណាមួយមានម្ដាយចាស់ជរា និង កូនក្នុងបន្ទុកផង ៕

Related posts

Leave a Comment