នារីម្នាក់ មានរូបរាង ពណ៌សម្បុរស្រដៀងទៅនឹងតារាចម្រៀងលៀង ចាន់ឡា ពាក់អាវក្រហម យកទង់ជាតិកម្ពុជា ទៅធ្វើជាសំពត់ស្លៀកយ៉ាងរំភើយ ហើយត្រូវបានទំព័រហ្វេសប៊ុកមួយឈ្មោះ«Bizzer» យកទៅបង្ហោះថា ជា ចាន់ឡា។
ស្ថិតនៅក្នុងការស្លៀកពាក់ប្រ.មាថជាតិសាសន៍ឯងនេះ នារីរូបនោះ ស្ថិតក្នុងរូបភាពបែរខ្នង ត្រូវបានទំព័រហ្វេសប៊ុកខាងលើ យកទៅបង្ហោះដោយដាក់ចំណងជើងថា «នាង ចាន់ឡា ធ្វើហួសហេតុពេកហើយ មិនអាចទទួលយកបានទេ!។
ក្រោយមកទំព័រហ្វេសប៊ុកមួយទៀតឈ្មោះ«All Entertainment News» បានយករូបភាពដដែលនេះ ដោយបន្ថែមជាមួយរូបជាច្រើនទៀត ក្នុងនោះមានរូប តារាចម្រៀងលៀង ចាន់ឡា ផងដែរ យកទៅបង្ហោះ ដោយដាក់ចំណងជើងច្បាស់ៗថា «តារាចម្រៀងឈ្មោះ ចាន់ឡា ធ្វើហួសហេកពេកហើយ មិនអាចទទួលយកបានទេ លើកសកម្មភាពបែបនេះ!»។
ងាកមកតារាចម្រៀងលៀង ចាន់ឡា ដោយឃើញគេមួលបង្កាច់ខ្លួនបែបនេះ កើតទុក្ខមិនសុខចិត្តក៏បង្ហោះសារនៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១ដូច្នេះថា «បើថាចង់ល្បីផេកណាស់ ចង់ជាប់គុ.កណាស់ ចាំគេលេងអោយមើល សូមស.មត្ថ.កិច្ចជួយស្រាវជ្រាវរកមុខនាក់ស្លៀកនេះផង ហើយក៏សូមអរគុណម្ចាស់ផេកផងដែរ ថារូបនាងខ្ញុំឬមិនមែន បើច្បាស់ថាមែន ចាំជួបគ្នានៅប៉ុស្តិ៍ អរគុណ@Bizzer»។
ដោយឃើញបែបនេះ អ្នកគាំទ្រ លៀង ចាន់ឡា មួយចំនួន បានចូលទៅខំមិនថា «ឃើញគ្នាពិបាកហើយ មកជាន់ថែមទៀត, ខ្មែរមួយចំនួនចឹងអូនច្រណែនខ្លាចគេខ្ពស់ជាងខ្លូនតាំងជាន់បន្លិចគេ, ប្តឹងវាទៅបងស្រីមនុស្សយើងតា៎ធ្វើល្អពេកគេជាន់យើងណាស់ទាល់តែលេងថ្នាំខ្លាំងបានកើតមនុស្សសម័យនេះ, បានជាយកមកផុសហើយ មិចមិនយករូបដែលឃើញមុខមកផុសមករូបមិនស្គាល់ផង យកមកសរសេរដាក់ឈ្មោះគេផ្ដេសផ្ដាស ណាស់,
ហេតុអីបានចូលចិត្តតែនិន្ទាប្អូនស្រីបែបនេះ មិនយល់, មុខមិនដូចផង ចេះតែផុសដែរ លោកអើយ, កុំគិតច្រើនអីអូន សំខាន់អោយតែយើងធ្វើតែអំពើល្អទៅបានហើយ ណាមួយយើងធ្វើអីយើងដឹងខ្លួនច្បាស់ហើយ ហើយកុំទៅផ្កាប់ចិត្តអ្នកដទៃខ្លាំងពេកគេមិនដែលស្រលាញ់យើងគ្រប់ដប់ទេអូន, មិនមែនរូបចាន់ឡាសោះឡើយ អូនចាន់ឡារាងខ្ពស់ជាងនឹង»៕