មិនយូរប៉ុន្មានទេ ពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ នឹងខិតចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះហើយ។ ក្នុងនោះគេក៏បានឃើញផលិតកម្មតូចធំជាច្រើន កំពុងតែបញ្ចេញបទចម្រៀងទាក់ទងបទចូលឆ្នាំខ្មែរយ៉ាងច្រើនគួរឲ្យកក់សំគាល់ ខុសពីឆ្នាំ មុនៗ ពិសេស សុទ្ធសឹងតែបទពីរោះៗ ឮភ្លេងហើយ ចង់រាំតែម្តង។
ជាក់ស្តែងនៅព្រឹកមិញនេះទៀត នាថ្ងៃទី ០៧ ខែមីនា ឆ្នាំ ២០២១ ខាងផលិតកម្មរស្មីហង្សមាស បានបញ្ចេញបទចម្រៀងមួយបទទៀតហើយ ក្រោមចំណងជើងថា “ម៉ែខ្ញុំឲ្យយកប្រពន្ធហើយ” ជាការបកស្រាយដោយ ខេមរៈ សិរីមន្ត, និពន្ធទំនុកច្រៀង ដោយ ខេមរៈ ភារុណ រួមនិងនិពន្ធបទភ្លេង និងសម្រួលតន្ត្រី ដោយ ឈិត តេងរិទ្ធ។
ទើបចេញបានជាង៦ម៉ោងសោះ បទនេះ មានគេចែករំលែកតគ្នាជាង ៥ពាន់ បាត់ទៅហើយ ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់ ថាផ្ទុះខ្លាំងបែបនេះសោះ។