បន្ទាន់! សម្តេចសម្រេចលើកលែងការធ្វើចត្តាឡីស័កនៅព្រំដែន ចំពោះពលករមកពីថៃ ដែលគ្មានករណីនេះ…

នៅរសៀលថ្ងៃទី ០៧ ខែមីនា ឆ្នាំ ២០២១ យោងតាមសារសំឡេងនៅក្នុង គ្រុបឯកសារមន្ត្រីសាធារណៈ បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបិទការធ្វើចត្តាឡីស័ក (នៅតាមព្រំដែន) សម្រាប់អ្នកដែលមានសុខភាពធម្មតា ប៉ុន្តែនឹងត្រូវតម្រូវឱ្យមានការធ្វើចត្តាឡីស័កចំពោះអ្នកដែលមានការសង្ស័យ ។

/p>

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈសារសំឡេងប្រមាណជាង ២ នាទី សម្ដេចបានថ្លែងថា ការសម្រេចនេះ ដោយយោងទៅលើស្ថានការនៃប្រទេសថៃ មានភាពធូរស្រាលច្រើន ហើយមណ្ឌលចត្តាឡីស័កនៅកម្ពុជាយើងទាំងអស់ពុំមានមនុស្សឆ្លងបន្តទៀតទេ ដែលបើយោងទៅលើឯកសាររបស់ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងក៏បានបញ្ជាក់បន្ថែមថា ខេត្តប្រាជិនបុរី ដែលនៅជាប់ព្រំប្រទល់ខ្មែរ មានសភាពធូរស្រាលច្រើនហើយដែរ ។

/p>

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្តេចតេជោ ហ៊ុន សែន ក៏បានធ្វើការបញ្ជាក់បន្ថែមផងដែរថា ចំណែកស្ថានភាពនៅតាមព្រំដែនមានសភាពលំបាក ដោយសារតែកំណើននៃចំនួនអ្នកចេញពីមណ្ឌលចត្តាឡីស័កមានចំនួនតិច ជាងអ្នកចូលមណ្ឌលចត្តាឡីស័ក ដែលធ្វើឱ្យចំនួនអ្នកធ្វើចត្តាឡីស័កមានការកើនឡើងយ៉ាងខ្លាំង ជាហេតុបង្កឱ្យមានភាពលំបាកយ៉ាងខ្លាំង នៅក្នុងការទទួលបន្ទុកចិញ្ចឹម និង ថែទាំអ្នកធ្វើចត្តាឡ័ស័កទាំងអស់នោះ ៕

Related posts

Leave a Comment