ក្តៅៗ ដើម្បីពន្លឿនយកសំណាក ក្រសួងស្នើឲ្យអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ ២៨ ខែវិច្ឆិកា ប្រើ QRCode ដើម្បីស្វែងរក លេខកូដមន្ទីរពិសោធន៍របស់អ្នក…

ភ្នំពេញ ៖ ដើម្បីពន្លឿនយកសំណាក និង គ្រប់គ្រង់ទិន្នន័យត្រឹមត្រូវ សូមស្នើដល់អ្នកពាក់ព័ន្ធព្រឹត្តិការណ៍ ២៨ ខែវិច្ឆិកា ដែលត្រូវមកយកសំណាកលេីកទី២​ នៅថ្ងៃ​ ៨ ធ្នូ សូមចុចលើ link ខាងក្រោម ឬ ប្រើ QRCode ដើម្បីស្វែងរក លេខកូដមន្ទីរពិសោធន៍របស់អ្នក និងសូមបង្ហាញលេខកូដមន្ទីរពិសោធន៍ដែលបានរកឃើញ ទៅកាន់អ្នកប្រមូលសំណាកនៅទីតាំងប្រមូលសំណាក។ ប្រសិនបើអ្នករកមិនឃើញ សូមសរសេរឈ្មោះ ភេទ អាយុរបស់អ្នកនៅក្នុងប្រអប់សារ ខាងក្រុមការងាររបស់យើង នឹងព្យាយាមស្វែងរកជូន។ https://www.messenger.com/t/103161891659862

សូមជម្រាបផងដែរថា គិតពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានធ្វើតេសត្តអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» សរុបចំនួន១១៣០៥សំណាក ដែលនៅក្នុងចំនួននេះ មានអ្នកវិជ្ជមានកូវីដ១៩ ថ្មីចំនួន ៣២នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខ្មែរសូវៀត និងមណ្ឌលសុខភាព ចាក់អង្រែ៕ ប្រភព ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CD

Related posts

Leave a Comment