គួរឱ្យបារម្ភ! ត្រឹមថ្ងៃ ៨ មីនា កូវីដ-១៩ ក្នុងសហគមន៍ ២០ កុម្ភៈ ឆ្លងរាលដល់ ៧ រាជធានី-ខេត្តហើយ

យោងតាមសេចក្ដីប្រកាស របស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០២១ នេះ បានឱ្យដឹងថា កម្ពុជារកឃើញករណីឆ្លងថ្មីចំនួន ២៤ នាក់ទៀតហើយ ឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ នៅព្រឹកនេះដែរ ក្រសួងក៏បានប្រកាសអ្នកជាសះស្បើយឡើងបាន ៧ នាក់បន្ថែមទៀតផងដែរ ក្រោយធ្វើតេស្តអវិជ្ជមាន ២ ដង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើគិតមកត្រឹមថ្ងៃទី ៨ ខែមីនា នៅក្នុងព្រឹត្តការណ៍សហគមន៍ ២០ កុម្ភៈ មានអ្នកឆ្លងជិត​ ១០ ខេត្ត-ក្រុងហើយក្នុងប្រទេសកម្ពុជា ដោយតាមប្រកាសរបស់ក្រសួងសុខាភិបាលកន្លងមក បានឱ្យដឹងថា ខេត្ត-ក្រុង ដែលបានរាលដាលឆ្លងពាក់ព័ន្ធក្នុងព្រឹត្តការណ៍ សហគមន៍ ២០ កុម្ភៈ មានដូចជា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១. រាជធានីភ្នំពេញ

២. ខេត្តកណ្ដាល

៣. ខេត្តព្រះសីហនុ

៤. ខេត្តព្រៃវែង

៥. ខេត្តកោះកុង

៦. ខេត្តកំពង់ចាម

៧. ខេត្តកំពង់ធំ

គួរឱ្យដឹងដែរថា គិតត្រឹមព្រឹក ថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០២១ នេះ ស្ថានភាពអ្នកជំងឺកូវីដ-១៩ នៅកម្ពុជា មាន ៖
– អ្នកឆ្លងសរុប ចំនួន ១០១១ នាក់
– អ្នកជាសះស្បើយ ចំនួន ៥១៧ នាក់
– អ្នកកំពុងព្យាបាល ចំនួន ៤៩៣ នាក់

Related posts

Leave a Comment