សម្ដេចប្រកាស ករណីមានអ្នកស្លាប់ដោយជំងឺកូវីដ-១៩ គឺសម្រេចយកការបូជាសព មិនមែនបញ្ចុះទេ ទោះបីជា….

នៅថ្ងៃទី ​០៩ ខែមីនា ឆ្នាំ ២០២១ នេះ យោងតាមសារសំឡេងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជានាចក្រកម្ពុជា ថ្លែងនៅក្នុងគ្រុបឯកសារមន្ត្រីសាធារណៈ បានឱ្យដឹងថា ករណីមានអ្នកជំងឺកូវីដ-១៩ ស្លាប់ គឺសម្រេចយកការបូជាសព មិនមែនការបញ្ចុះទេ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈសារសំឡេងប្រមាណជាង ៧ នាទី សម្ដេចបានថ្លែងថា កន្លងមកនេះ ដោយសារពុំមានសភាពការដល់កម្រិតធ្ងន់ ទើបពុំទាន់រៀបចំនូវវិធានការមួយ ដែលជាវិធានការចាំបាច់ចុងក្រោយ នោះគឺករណីមរណភាព របស់អ្នកមានជំងឺកូវីដ-១៩ ដែលបញ្ហាចោទឡើងថា យើងត្រូវបូជា ឬ យើងត្រូវកប់ ?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្ដេចបានបន្ថែមទៀតថា អម្បិញមិញលោកបាន ពិភាក្សាជាមួយឯកឧត្តម ម៉ម ប៊ុនហេង គឺបានកំណត់យកវិធានការថា អ្នកដែលស្លាប់ដោយជំងឺកូវីដ-១៩ ត្រូវតែធ្វើការបូជា ចំណុចនេះគឺគេអាចយល់បាន បើទោះបីថា ទំនៀមទម្លាប់ជនជាតិខ្លះមិនអាចធ្វើការបូជាក៏ដោយ ប៉ុន្តែសម្រាប់ករណីពិសេជំងឺកូវីដនេះ គឺត្រូវតែធ្វើការបូជាជាចាំបាច់ ដោយសារមិនអាចបញ្ចុះសព ១ កន្លែងនេះ សព ១ កន្លែងនោះបានទេ ដូច្នេះសម្ដេច សម្រេចរើសយកវិធានការបូជា ជាវិធានការងាយស្រួលក្នុងការគ្រប់គ្រង ៕

ប្រភព ៖ ប្រជាប្រិយ

Related posts

Leave a Comment