បន្ទាន់ ! បិទ ១២ តូបភ្លាមៗ ក្រោយស្ត្រីម្នាក់កើតកូវីដ-១៩ យកខោអាវទៅលក់នៅផ្សារបាត់ដឹង ខេត្តកំពង់ស្ពឺ

នៅរសៀលថ្ងៃទី ០៩ ខែមីនា ឆ្នាំ ២០២១នេះ រដ្ឋបាលខេត្តកំពង់ស្ពឺ បានចេញសេចក្ដីជូនដំណឹង ដល់សាធារណជន និង បងប្អូនប្រជាពលរដ្ឋ ខេត្តកំពង់ស្ពឺ ជាពិសេសបងប្អូនប្រជាពលរដ្ឋ ដែលពាក់ព័ន្ ធនឹងអ្នកលក់សំលៀកបំពាក់ ក្នុងផ្សារបាត់ដឹង ក្នុង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ឱ្យបានដឹងថា មានស្ត្រីម្នាក់ជាអាជីវករដែលមានវិជ្ជមានជំងឺកូវីដ-១៩ ហើយ បច្ចុប្បន្នបាននិងកំពុងសម្រាកព្យាបាលនៅសណ្ឋាគារ Great Duke រាជធានីភ្នំពេញ ដោយនៅថ្ងៃសៅរ៍ ទី៦ ខែមីនា ឆ្នាំ២០២១ ចន្លោះវេលាម៉ោង ១៣:០០ ដល់ម៉ោង ១៦:០០ រសៀល អាជីវករខាងលើ បានយកសំលៀក បំពាក់មកលក់នៅក្នុងផ្សារបាត់ដឹង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពាក់ព័ន្ធនឹងករណីខាងលើនេះ រដ្ឋបាលខេត្តកំពង់ស្ពឺ បានធ្វើការបិទតូបលក់ដូរសំលៀកបំពាក់ក្នុង ផ្សារបាត់ដឹងចំនួន ១២ តូបជាបណ្តោះអាសន្ន ហើយក្រុមការងារឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាល ខេត្តកំពង់ស្ពឺ បានចុះយកសំណាកអាជីវករចំនួន ២៥ នាក់ (១៧ នាក់រស់នៅក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ និង ៨នាក់ រស់នៅខេត្តកណ្តាល -ស្រុកពញាឮ ៣នាក់ និង ស្រុកអង្គស្នួល ៥នាក់) និងបានរៀបចំបញ្ជូន ពួកគាត់មកធ្វើចត្តាឡីស័កនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ដើម្បីធ្វើការតាមដានសុខភាពជាបន្ត ផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនោះ រដ្ឋបាលខេត្តក៏បានចាត់តាំងក្រុមគ្រូពេទ្យ សហការជាមួយអាជ្ញាធរដែនដីស្រុក ឃុំ និង ភូមិ ចុះទៅធ្វើការស្រាវជ្រាវបន្ទាន់ ហើយបានឱ្យអ្នកដែលមានជាប់ពាក់ព័ន្ធធ្វើចត្តាឡីស័ក ដោយដាក់ខ្លួនឯងនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃសិន ៕

Related posts

Leave a Comment