នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក សិល្បករកម្ពុជា បានប្រាប់ឱ្យដឹងថា៖”សូមជួយស៊ែរដល់ប្អូនស្រីប៉ូលិសអោយបានមកទទួលថវិកា ចំនួន 1000$ និងរទេះកូនង៉ែតមួយគ្រឿង ពីលោកជំទាវឧកញ៉ា នឹម វណ្ណៈ និងឯឧត្តម ម៉ម សុខវិសាល ដែលជាកូនបង្កើតអ្នកម្តាយជំទាវ ហ៊ុន សុីណាត!
តាងនាមខ្ញុំបាទ អុឹម ជីវ៉ា តំណាង លោកជំទាវ ឧកញ៉ា នឹម វណ្ណៈ និងក្រុមគ្រួសារ សូមប្រកាសដល់ប្អូនស្រី ប៉ូលីស ឈ្មោះ ស៊ីថុង សុខា អនុសេនីយ៍ទោស៊ីថុង សុខា អត្តលេខ71655 ដែលបំបៅដោះកូននៅកន្លែងធ្វើការ និងស្លៀកឈុតឯកសណ្ឋានកាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ កន្លងមកនេះ។
បន្ទាប់ពីឃើញការផុសនេះហើយធ្វើអោយលោកជំទាវឧកញ៉ា នឹម វណ្ណៈ និងក្រុមគ្រួសារ មានក្តីអាណិតអាសូរចំពោះប្អូនស្រីប៉ូលិសរូបនេះ និងសូមឧបត្ថម្ភថវិកាចំនួន 1000$ និងរទេះកូនក្មេងមួយគ្រឿងជូនប្អូនស្រី ដើម្បីចិញ្ចឹមកូន និងដោះស្រាយជីវភាពបន្ថែមលើមុខងារបច្ចុប្បន្ន។ ខ្ញុំបាទ អុឹម ជីវ៉ា តំណាងអោយ លោកជំទាវឧកញ៉ា នឹម វណ្ណៈ សូមបញ្ជាក់ជូនប្អូននិងបណ្តារសារពត៌មាន និងបងសមត្ថកិច្ចថា៖
ការជួយបរិច្ចាគថវិកាចំនួន 1000$ និងរទេះមួយគ្រឿងនេះ មិនមែនជាការលូកដៃជ្រៀតជ្រែតចូលដែនសមត្ថកិច្ច ក្នុងន័យបន្ទោសបង្អាក់ក្នុងរូបភាពណាមួយឡើយ គឺការជួយនេះ លោកជំទាវនឹម វណ្ណៈ និងក្រុមគ្រួសារ លោកជួយដោយ មើលឃើញថា៖ ទី១ ប្អូនស្រីប៉ូលិស គឺជាស្រ្តីដ៏គំរូមួយរូប ដែលលះបង់ភាពអៀ.ន ខ្មា.ស នៅទីសារធារណៈដើម្បីកូន។
ទី២ ប្អូនស្រីប៉ូលីស ទោះបីមានកូនខ្លួនមិនខ្លួនមិនរួច ក៏ប្អូនស្រីសុខចិត្តបំពេញការព្វកិច្ចក្នុងនាមជាមន្រ្តីរាជការមួយរូបដើម្បីបំរើដល់ផលប្រយោជន៍ប្រជាពលរដ្ឋ។ ទី៣ ប្អូន គឺជាមាតា ដែលសុខចិត្តនឿយហត់ មិនថានៅកន្លែងណា ឬបំពេញការព្វកិច្ចហត់នឿយយ៉ាងណា ក៏ប្អូននៅខិតខំដើម្បីគ្រួសារនិងកូនរបស់ប្អូន ប្រៀបបីដូចជាបទចំរៀងដែលមានចំនងជើងថា ទឹកដោះជាឈា.ម .ល.។
អ្វីដែលខ្ញុំបាទបានជំរាបជូនខាងលើសូមបងប្អូនមិត្តដែលលេង នូវបណ្តាញសង្គមហ្វេសប៊ុក សូមមេត្តាជួយស៊ែរអោយគាត់ដឹងផង ឬសូមខលមកលេខខ្ញុំបាទអុឹម ជីវ៉ា ផ្ទាល់ លេខទូរស័ព្ទ 015 55 82 13 សូមអរគុណ។ តំណាងអោយលោកជំទាវឧកញ៉ា នឹម វណ្ណៈ ដោយក្តីគោរពពីខ្ញុំបាទ៖ អុឹម ជីវ៉ា”។
សូមជម្រាបផងដែរថា រូបភាពបំ.បៅដោះកូនរបស់ស្ត្រីនគរបាលចរាចរណ៍ខាងលើ បានកំពុងអង្រួនបេះដូងអ្នកលេងបណ្តាញសង្គម ហ្វេសប៊ុកយ៉ាងខ្លាំង បន្ទាប់ពីរូបភាពមួយនេះ ត្រូវបានបង្ហោះ ស្របពេលដែលកម្ពុជា និងពិភពលោកទាំងមូលប្រារព្ធទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២១។