ក្តៅៗ ! ពេលទទួលលទ្ធផល វិជ្ជមានកូវីដ19 ស្រាប់តែ វី ឌីណែត ប្រកាសបែបនេះ ក្នុងហ្វេសប៊ុករបស់ខ្លួន ទំាងក្រៀមក្រំ ថា….

កាលពី ថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០២១ មហាជនជាច្រើន ផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយទទួលបានដំណឹងថា ពិធីការិនី ចាន់ កែវនិមល ស្វាមី និងកូនស្រីម្នាក់ អាយុ ១០ឆ្នាំ មានវិជ្ជមាន កូវីដ ១៩។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចាន់ កែវនិមល និងគ្រួសារ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅ សណ្ឋាគារ The Great Duke Phnom Penh ដែលជា អតីតសណ្ឋាគារ អាំងទែរកុងទីណង់តាល់ និងត្រូវបានអនុញ្ញាតឱ្យស្នាក់នៅរួមក្នុង ១ បន្ទប់ ជុំប្តី និងកូន។”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះមកដល់ថ្ងៃទី ០៩ ខែមីនា ឆ្នាំ ២០២១ ម្សិលមិញនេះទៀត គ្រប់គ្នាមានការភ្ញាក់ផ្អើលសារជាថ្មី ក្រោយឃើញ តារាចម្រៀងប្រុសដ៏ល្បីម្នាក់ គឺ ណុប បាយ៉ារិទ្ធ បានប្រកាសជាផ្លូវការនៅក្នុងហ្វេសប៊ុករបស់ខ្លួនថា លោកក៏មានវិជ្ជមានកូវីដ១៩ ដែរ។ បច្ចុប្បន្ន លោកក៏កំពុងសម្រាកព្យាបាលនៅ សណ្ឋាគារ The Great Duke Phnom Penh។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅមិនទាន់អស់ទេ ស្រាប់តែនៅមុននេះបន្តិច នាថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២១ គេប្រទះឃើញ តារាចម្រៀងស្រីម្នាក់ទៀតហើយ គឺកញ្ញា វី ឌីណេត បានប្រកាសនៅក្នុងហ្វេសប៊ុករបស់ខ្លួនថា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“មុននេះនាងខ្ញុំបានទទួលលទ្ធផលហេីយ​ គឺនាងខ្ញុំបានវិជ្ជមានកូវីត19 ហេីយ​ ចឹងនាងខ្ញុំសូមសំណូមពរដល់បងប្អូនទាំងឡាយណាដែលបានប៉ះប៉ាល់នាងខ្ញុំសូមមេត្តាទៅធ្វេីតេស្តរកមេរោគកូវីតទាំងអស់គ្នា ក៏សូមអធ្យាស្រ័យផងបងប្អូន”៕

Related posts

Leave a Comment