នៅថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២១ នេះ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង តាមរយៈផេកផ្លូវការ បានធ្វើការសូមអំពាវនាវយ៉ាងទទូចដល់គ្រប់បងប្អូនប្រជាពលរដ្ឋ គ្រប់ជាតិសាសន៍ សូមមេត្តាកុំធ្វើទង្វើដែលនាំឱ្យអន្តរាយដល់សង្គមដល់ប្រទេសដល់គ្រួសារ និង ដល់ខ្លួនឯង ។
ឯកឧត្តម វ៉ី សំណាង បានធ្វើការបញ្ចាក់បន្ថែមថា នៅថ្ងៃនេះរដ្ឋបាលស្រុកបរសេដ្ឋ បានធ្វើការឃាត់ខ្លួនជនជាតិចិនចំនួន ៦ នាក់ ដែលលួចដើរក្នុងអូរ ដែលមានទីតាំងស្ថិតត្រង់ចំណុច ភូមិថ្មីខាងត្បូង ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ត្រូវបានប្រជាការពារឃើញ ហើយធ្វើការរាយការណ៍ ។
ទន្ទឹមនឹងគ្នានេះដែរ កម្លាំងរដ្ឋបាលស្រុកបរសេដ្ឋ បានធ្វើការឃាត់ខ្លួនយកមកអធិការដ្ឋានស្រុក ។
បន្ទាប់មកត្រូវបញ្ចូនទៅមន្ទីរសុខាភិបាល ហើយខណៈពេលនេះបាន និង កំពុងទៅយកសំណាករួច នាំទៅធ្វើចត្តាឡីស័កក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទ កម្ពុជា-កូរ៉េ ក្នុងខេត្តកំពង់ស្ពឺ ៕