ស្រណោះណាស់! បានត្រឹមសម្លឹងរូបថតឪពុកដែល ស្លា. ប់ ដោយសារកូវីដទាំងអាល័យ ព្រោះមិនអាចជួបមុខ លាលើកចុងក្រោយបាន….

កាលពីថ្ងៃទី ១២ ខែ មីនា ឆ្នាំ​ ២០២១ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីប្រកាសឱ្យបានដឹងថា កម្ពុជាមានករណីស្លាប់ដោយសារជំងឺកូវីដ-១៩ មួយករណី ដែលនេះគឺជាករណីកើតឡើងដំបូងគេនៅប្រទេសកម្ពុជា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩ កាលពីព្រឹកម្សិលមិញនេះ ជាបុរសជនជាតិខ្មែរ មានឈ្មោះ ឡៅ វណ្ណា អាយុ ៥០ ឆ្នាំ មានមុខរបរជាមន្ត្រីនគរបាល នៃនាយកដ្ឋានអង្គរក្ស មានឋានន្តរសក្តិថ្នាក់ វរសេនីយ៍ត្រី ។ មរណៈកាលរបស់លោក បានបន្សល់ទុកនូវកូនៗ ចំនួន ៤ នាក់ និង ភរិយារបស់លោក ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនោះ នៅព្រឹកថ្ងៃទី ១២ ខែមីនា នេះ យោងតាមគណនីភរិយារបស់បុរសរងគ្រោះខាងលើ ឈ្មោះ Vang Somaly បានបង្ហោះរូបភាពមួយសន្លឹក បង្ហាញពីភាពស្រណោះស្រណោក ក្ដុកក្ដួលឥតឧបមា ដោយគេឃើញមានកុមារាម្នាក់ អង្គុយមុខរូបថតឪពុករបស់ខ្លួនយ៉ាងកម្សត់ ឥតមានពាក្យហាស្ដីវាចារ មិនដឹងថ្ងៃណាបានជួបឪពុកទៀត ដែលទិដ្ឋភាពនេះហើយធ្វើឱ្យមហាជនឃើញហើយនាំគ្នាអាណិត ស្រណោះស្រណោក និង រំលែកទុក្ខក្រៀមក្រំយ៉ាងក្រៃលែងនេះ ទៅកាន់គ្រួសារសព ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែលកាន់តែ ក្ដុកក្ដួលទៀតនោះ ក្រោយពីអ្នកជំងឺបានស្លាប់ហើយ ក្រុមគ្រួសារសពមិនអាចធ្វើពិធីបុណ្យសពជូន បានត្រឹមតែអុជធូបសែន នឹករលឹកពីចម្ងាយដូចរូបកូនប្រុស បុរសរងគ្រោះខាងលើអ៊ីចឹងឯង គឺបានត្រឹមឃើញរូបថត គ្មានថ្ងៃបានជួបមុខ លោកពុកអ្នកមានគុណទៀតឡើយ ៕

Related posts

Leave a Comment