អាណិតណាស់ ! ទើបតែរៀបការថ្មីថ្មោងផង ពេលនេះស្វាមី ពិធីការិនី ប៉ែន ស្រីពេជ្រ ឆ្លងកូវីដ១៩បាត់…

ភ្នំពេញ​: ពុកម៉ែ បងប្អូន និងប្រិយមិត្ត ព្រមទាំងទស្សនិកជនខ្មែរទូទាំងប្រទេស ពិតជាបានស្គាល់នូវវត្តមានរបស់ពិធីការិនីដ៏ល្បីប្រចាំទូរទស្សន៍ហង្សមាស អ្នកនាង ប៉ែន ស្រីពេជ្រ ដែលកាលពីថ្មីៗនេះ ស្វាមីរបស់អ្នកនាងត្រូវបានបញ្ជាក់ថា វិជ្ជមានកូវីដ១៩ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្លែងនៅក្នុងសារមួយឃ្លារបស់អ្នកនាង ដែលបានបង្ហោះនៅលើបណ្តាញហ្វេសប៊ុក អ្នកនាង បានសរសេររៀបរាប់យ៉ាងដូច្នេះថា:

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជំរាបសួរបងប្អូនទាំងអស់គ្នា នាងខ្ញុំ ប៉ែន ស្រីពេជ្រ ដែលត្រូវជាភរិយាលោក ឆេង ពន្លក នេត្រា នាង​ខ្ញុំនិងស្វាមីបានធ្វើតេស កាលពីថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២១ ហើយលទ្ធផលគឺ ស្វាមីរបស់នាងខ្ញុំ មានលទ្ធផល វិជ្ជមាន​ហើយបានបញ្ជូនទៅមន្ទីពេទ្យដើម្បីធ្វើការព្យបាលរួចរាល់ដែរ កាលពីយប់មិញនេះ តែដោយឡែករូបនាងខ្ញុំមិនទាន់ទទួលដំណឹងពីលទ្ធផលនៅឡើយនោះទេ​នាងខ្ញុំក៏រង់ចាំលទ្ធផលផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយស្របពេលនេះ នាងខ្ញុំកំពុងតែបន្តការធ្វើរចត្តឡីសក័នៅផ្ទះ១៤ថ្ងៃដើម្បីបន្តតាមដាន នាងខ្ញុំនឹងស្វាមីសូមអរគុណបងប្អូនដែលសួរសុខទុក្ខរបស់ពួកខ្ញុំ​🙏

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួររំលឹកផងដែរថា ត្រឹមរយ:ដ៏ខ្លី ក្រុមគ្រូពេទ្យជំនាញបានធ្វើការពិនិត្យសំណាក និងបានរកឃើញករណីវិជ្ជមានជាបន្តបន្ទាប់នៅលើរូបតារាល្បីៗប្រចាំផលិតកម្មហង្សមាស ចំនួន៤នាក់ ដែលក្នុងនោះ មាន អ្នកនាង កែវ ចាន់និមល លោក ណុប ប៉ាយ៉ារិទ្ធិ និងកញ្ញា វី ឌីណែត និង សុគន្ធនីសាបានវិជ្ជមានវីរុសកូវីដ១៩៕

ចំណែកឯពិធីការនី ប៉ែន ស្រីពេជ្រ កំពុងតែតាមដានសុខភាពរបស់ខ្លួន ខណ:ដែលស្វាមីត្រូវបានរកឃើញថា វិជ្ជមានកូវីដ១៩៕

Related posts

Leave a Comment