មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានករណីជនស ង្ស័ យម្នាក់បានលែ ងលះគ្នាជាមួយប្រពន្ធ បានប្រហែល០៥ខែ
បានមកតាមរកប្រពន្ធវិញនៅផ្ទះឪក្មេក សួររកប្រពន្ធមិនឃើញ ខឹ ងនឹងឪក្មេកឆ្លើយថាមិនដឹង ក៏យកធុងហ្គាសដុ តឆេះផ្ទះ និងសម្ភារៈមួយចំនួនធំ របស់ឪក្មេកអស់រលីង ទាំងពាក់កណ្តាលយប់ ។
ដែលករណីនេះបានកើតឡើងនៅយប់ថ្ងៃទី០៨ ខែមីនា ឆ្នាំ ២០២១ វេលាម៉ោងប្រហែល ២៤៖០០នាទី នៅចំណុចអង្គាំផ្អែម ស្ថិតក្នុងក្រុមទី០៩ ភូមិទួលខ្វាវ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង
ជនបង្កមានឈ្មោះ ឈ្មោះ ឃឹម ខា ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិទួល ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក បានធ្វើសកម្មភាព ដុ តផ្ទះ
ជនរងគ្រោះ ឈ្មោះ អឿន ឃឿន ភេទប្រុស អាយុ៤៧ឆ្នាំ មានទីលំនៅភូមិ-កើតហេតុខាងលើ បណ្តាលអោយខូ ច ខា ត សម្ភារៈរួមមាន ៖
១.ផ្ទះទំហំ ១២ម៉ែត្រ គុណ ១៣ម៉ែត្រ ធ្វើអំពីឈើ ប្រកសង្ក័សី ២.ឡាន ម៉ាកកាមេរី ចំនួន០១គ្រឿង ៣.រ៉ឺមឡកកង់បី ០១គ្រឿង ៤.ម៉ាស៊ីកិនស្រូវ ០១គ្រឿង ៥.សម្ភារៈចៅមហា ០១ឈុត ៦.លុយនិងមាស ចំនួន ១០លានរៀល ។
សរុបការខូ ចខា តទាំងអស់គិតជាទឹកប្រាក់ប្រហែលចំនួន ៥០,០០០ដុល្លា ( ប្រាំម៉ឺនដុល្លាគត់ )។
ចំណែកជនស ង្ស័ យ ត្រូវបានសម្ថកិច្ចនគរបាល
នៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីផ្ត ន្ទាទោ សតាមច្បា ប់ ។