សាមញ្ញមែន តែសប្បាយពេញផ្ទះ ! អីយ៉ា ស្ងាត់ៗ ចែដាណា នំាកូនៗ យកនំខួបកំណើត មក Surprise ពូម៉ៅ បានសម្រេចបាត់ ថែមទំាងជូនពរ ឡើងអេមទៀតថា…(មានវីដេអូ)

នាថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២១ នេះ គឺចំថ្ងៃខួបកំណើត ឧកញ៉ា ហុីង បញ្ញារិទ្ធ ស្វាមី របស់លោកស្រី ទ្រី ដាណា។ ឧកញ៉ា បានភ្ជាប់សារតំាងម៉ោងជាង ១២ រំលងអាធ្រាតថា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“ផុតម៉ោង12យប់នេះ គឺជាថ្ងៃពិសេស ដែលខ្ញុំចាប់ផ្តេីមប្រសូត្រ ចេញពីផ្ទៃអ្នកម្តាយខ្ញុំ​ អ្នកម្តាយតស៊ូចិញ្ចឹមបីបាច់កូនអោយកូនរៀនមានចំណេះដឹង​ប្រៀនប្រដៅកូនអោយក្លាយជាមនុស្សល្អ​ រហូតដល់កូនបានរៀបការមានគ្រួសារគុណមាតាបិតាធំធេងមិនអាចកាត់ថ្លៃបាន​ ។ ក្នុងថ្ងៃខួបកំណេីតខ្ញុំសូមបូងសួងវត្ថុសក្ត័សិទទាំងប្រាំបីទិសតាមជួយថែរក្សារម៉ាក់ប៉ា​ ប្រពន្ធកូនជាទីស្រលាញ់របស់ខ្ញុំអោយជួបតែសេចក្តីសុខ​ សុខភាពល្អ​ ជៀសផុតពីជំងឺទាំងពួង​ ។”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកនៅមុននេះបន្តិច នាយប់ថ្ងៃដដែលនេះ គេឃើញ ចែដាណា និងកូនៗ បានរៀបចំធំខួប មក surprise ពូម៉ៅ ទាល់តែបានសម្រេច។ លោកស្រី ទ្រី ដាណា បានជូនពរស្វាមី ឡើងអេមទៀត ថា “ជូនពរប្តីសម្លាញ់ ឲ្យមានសុខភាពល្អ ប្រាជ្ញាវាងវៃ ជោគជ័យក្នុងការងារ “។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយឃើញទិដ្ឋភាពបែបនេះភ្លាម ធ្វើឲ្យអ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានបង្ហាញអារម្មណ៍ថា ៖ មើលទៅសាមញ្ញមែន តែពោរពេញដោយក្តីសុខ ជាពិសេស សម្លេងសើចសប្បាយ របស់កូនៗ ឮហើយពិតជាពោរពេញដោយសុភមង្គលខ្លាំងណាស់,

មានក្ដីសុខណាស់មើលទៅ, រំភើបជំនួស សប្បាយៗ គ្រួសារមានសុភមង្គលចែ, មានសុភមង្គលណាស់ចែ, ខួបពូម៉ៅចែ ណា ឡើងស្វីត, សាមញ្ញមែន តែសប្បាយពេញផ្ទះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រមទំាងនៅមានការលើកឡើងជាច្រើនទៀត ដែលបង្ហាញអារម្មណ៍រីករាយជំនួស គ្រួសារចែដាណា និងជូនពរពូម៉ៅ ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖

Related posts

Leave a Comment