អត់ចាំយូរទេ ! ទីបំផុត នៅព្រឹកនេះ អាជ្ញាធរ​ខេត្តតាកែវ​ បានចុះទៅដល់ទីតាំងផ្ទះការ ដែលជាប់ពាក់ព័ន្ធនឹង កក្កដា សុភ័ណ្ឌ ហើយ…

កាលពីម្សិលមិញនេះ នាថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២១ មហាជនជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញ កក្កដា សុភ័ណ្ឌ បាប្រកាសនៅក្នុងហ្វេសប៊ុករបស់ខ្លួនថា “Update to my health ! ខ្ញុំ កក្កដា សុភ័ណ្ឌ បានទទួលលទ្ធផលពីគ្រូពេទ្យថា ខ្ញុំ Positive, មានផ្ទុកមេរោគ Covid-19 នេះ ពិតមែន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែលស្មានមិនដល់ បានកើតឡើងហើយ… ឥឡូវនេះ ខ្ញុំធ្វើតាមការណែនាំរបស់គ្រូពេទ្យ នឹង ពង្រឹងស្មារតីអោយបានល្អ រងចាំការព្យាបាល ។

សុំទោសអ្នករាល់គ្នាផង… បើខ្ញុំមិនមកពិនិត្យ ខ្ញុំគេចវេស វាជារឿងមិនល្អទេ សុខចិត្តអោយអ្នកទាំងអស់គ្នាជេរខ្ញុំ…សុំទោស មិត្តភក្តិ អ្នករាប់អាន ដែលខ្ញុំនាំទុក្ខអោយ.. សូមមេត្តាទៅពិនិត្យសុខភាពដែលនៅជិត និង ស្តាប់តាមការណែនាំ របស់រាជរដ្ឋាភិបាល កុំអោយស្តាយក្រោយដូចខ្ញុំ។”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រាប់តែព្រឹកមិញនេះ នាថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២១ បើយោងតាមរយៈហ្វេសប៊ុក Vann Vin បានប្រាប់ឲ្យដឹងថា “ព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក មុំ សោភ័ណ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ សហប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកសំរោង ខេត្តតាកែវ រួមជាមួយអាជ្ញាធរភូមិ ឃុំ និងស្រុក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បានញ្ជើញចុះផ្ទាល់ដល់ទីតាំងផ្ទះការ មួយកន្លែង នៅភូមិក្រាំងលាវ ឃុំរវៀង ដែលជាប់ពាក់ព័ន្ធនឹងបុគ្គល ឈ្នោះ កក្កដា សុភ័ណ្ឌ ដែលក្រសួងសុខាភិបាលយកសំណាកពិនិត្យឃើញវិជ្ជមានកូវីដ១៩ ក្រោយបានមកចូលរួមកំដរ កូនកំលោះ ក្រមុំ កាលពីថ្ងៃទី១១ និង១២ ខែមីនា ឆ្នាំ២០២១កន្លងទៅនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

#សូមឲ្យប្រជាជនឃុំរវៀងបានរួចផុតពីបញ្ហាដ៏ប្រឈមនេះទាំងអស់គ្នាផង !!!”៕

Related posts

Leave a Comment