កាន់តែក្តៅ!! ក្រោយឃើញវីដេអូ ដែលលោកជំទាវ ដេត ម៉ាលីណា បានទំលាយយប់មិញ សម្តេច​តេជោ​ ហ៊ុន​ សែន បានមានប្រសាសន៍យ៉ាងខ្លីដាក់ លោក ឧកញ៉ាដួង ឆាយ បែបនេះថា…(មានវិដេអូ)

គួរបញ្ជាក់ឡើងវិញបន្តិចផងដែរថា កាលពីយប់ម៉ោង ៨ ថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២១ ម្សិលមិញនេះ លោកជំទាវ ដេត ម៉ាលីណា ដាច់ចិត្តទំលាយ ភស្តុតាងមួយហើយ ព្រមទំាងភ្ជាប់សារ​បញ្ជាក់ថា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“ជាដំបូងនាងខ្ញុំដេត មាលីណា សូម​ខ​ន្តី អ​ភ័យទោស ដល់ពុក ម៉ែ បងប្អូន ពូមីងទាំងអស់ ជាមុនដែលនាងខ្ញុំ សម្រេចចិត្តមកបកស្រាយ រកយុត្តិធម៌នៅក្នុង កាលះទេសះ ដែលមិនសមស្របនៅពេលនេះ ដែលយើងទាំងអស់គ្នា កំពុងតែចូលរួមប្រយុទ្ធប្រឆាំង ការពារ ការរាតត្បាតជំងឺ COVID-19 ប៉ុន្តែនាងខ្ញុំ ពិតជាគ្មានផ្លូវជ្រើសរើសឡើយ ហើយក៏ពិតជាមិនអាចស៊ូទ្រាំតទៅទៀតបានដែរ !

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រយះពេល13 ឆ្នាំកន្លងមក នេះគឺវាឆ្អែតគ្រប់គ្រាន់ សំរាប់រូបនាងខ្ញុំណាស់ពេកទៅហើយ ទាំងការប្រមា​ថ មា​ក់ងាយ ជេរស្តី រួមទាំង​អំ​​​ពើ​​​ហឹ​​​ង្សា​រនៅក្នុងគ្រួសារ រហូតមានដល់យ​​ក​កំា​​ភ្លើ​​ងម​​ក​គំ​​រា​​មសំ​​លា​​ប់​ទៀ​តផង …… … .. . ។ល។

ការឈឺចាប់ទាំងផ្លូវកាយ និងផ្លូវចិត្ត ខ្ញុំបានទទួលរួចអស់ហើយ នៅឡើយ តែភាពយុត្តិធម៌តែប៉ុណ្ណោះ នាងខ្ញុំ ពិតជាមិនតូចចិត្តនោះទេ ដែលមានមតិ តិះទៀន រិះគន់ ស្តី​បន្ទោស មើលស្រាលដល់រូបនាងខ្ញុំកន្លងមក ក៏ព្រោះតែដោយសារតាមរយះការលាបពណ៌ បំភ្លៃ ការពិតប្រឌិតទាំងគ្មានការខ្មាសអៀន បំ​​ពា​​នយ៉ាងអ​យុត្តិធម៌ របស់អតីតស្វាមីរបស់នាងខ្ញុំ មកលើរូបខ្ញុំ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះជាយើងទាំងពីរបានព្រមព្រៀង ធ្វើការលែងលះ សមស្របទៅតាមផ្លូវច្បាប់រួចរាល់អស់ហើយក៌ដោយ តែគ្រប់យ៉ាងអ្វី ៗ ដែលជាការពិតវាត្រូវតែបានលាតត្រដាង ព្រោះការអត់ធ្មត់ គឺវាមានដែនកំណត់ ។ ការដែលនាងខ្ញុំសម្រេចចិត្ត ទំលាយការ​ពិ​តមកក្នុងពេលនេះ ក៏ព្រោះតែរូបគាត់មិនបានគោរពតាម ការព្រមព្រៀងតាមច្បាប់ នៃលក្ខ័ណក្នុងការលែងលះ របស់យើងទាំងពីរ ហើយថែមទាំងព្យាយាមបំបែកម្តាយកូននាងខ្ញុំទៀត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនមែនជាលើកទីមួយទេ ដែលអតីតស្វាមីរបស់ខ្ញុំ គាត់ព្យាយាមយកកូនចេញពីខ្ញុំ បន្ទាប់ពីយើងលែងលះ ប៉ុន្តែដោយសារការយល់ពីមនោសញ្ជេតនា របស់គាត់ ដែលជាឪពុករបស់កូនៗ ដែរនោះ ទើបនាងខ្ញុំមិនដែលហាមឃាត់ រឺតបតរទៅគាត់ឡើយ ទើប
បណ្តាលអាចអោយមានរឿងរហូតមកដូចថ្ងៃនេះបាន ហើយនេះវាក៏គឺជាកំហុសរបស់ខ្ញុំមួយចំណែកដែរ ដែលតែងតែទុកឱកាសអោយគាត់ កែប្រែខ្លួនបំពេញតួនាទីជាឪពុក ដើម្បីបានផ្តល់ភាពកក់ក្តៅដល់កូនៗ ទោះជាយើងលែងលះរួចរាល់ហើយក៏ដោយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែអ្នកនៅតែជាអ្នក អ្នកពិតជាមិនអាចកែរបានឡើយ ខ្ញុំសុំចុះចាញ់អ្នកហើយ តែខ្ញុំក៏មិនអាចអោយស្រមោលរបស់អ្នក មកតាមល​ងប​ន្លាច បំបែ​កជីវិតម្តាយកូនរបស់ខ្ញុំ តទៅទៀតបានដែរ នាងខ្ញុំនឹងស៊ូដល់ទីបំផុត ដើម្បីកូនៗរបស់នាងខ្ញុំ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កូនៗគឺជាកម្លាំងចិត្ត កូនៗ គឺជាជីវិត កូនៗ គឺជាការទទួលខុសត្រូវរបស់ឪពុកម្តាយគ្រប់ៗរូប ដូច្នេះហើយ ខ្ញុំសូមអង្វរចិត្តអ្នកកុំផ្តល់សំពាធផ្លូវចិត្ត ផ្លូវអារម្មណ៏ដល់កូនៗ របស់យើងទាំងអស់អី ពួកគាត់នៅតូចៗខ្លាំងណាស់ ហើយវាក៏មិនមែនជាជម្រើសល្អនោះឡើយ សូមអ្នករំ​ងា​ប់អារម្មណ៏ឆេវឆាវរបស់អ្នក មួយពេល គ្រប់គ្រងអារម្មណ៏ឆេវឆាវ របស់អ្នក អោយបានល្អ ហើយមកគោរពតាម ការព្រមព្រៀងលែងលះតាមផ្លូវច្បាប់ដោយសន្តិវិធី នោះហើយជាជម្រើសដ៏ល្អបំផុតរបស់ឪពុកម្តាយ ដែលត្រូវផ្តល់អោយកូនៗ !

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំដឹងថា អ្នកធ្វើនេះ ក៏ព្រោះតែអ្នកចង់យកឈ្នះខ្ញុំ អ្នកដឹងថា ខ្ញុំរស់អត់កូនៗមិនបាន អ្នកដឹងថា ខ្ញុំស្រលាញ់កូនៗ ខ្លាំងណាស់ សូមអ្នកកុំអោយអារម្មណ៍ឆេវឆាវរបស់អ្នកមួយគ្រា មកគ្រប់គ្រងលើរូបអ្នកបាន ហើយក៏មិនចាំបាច់ចង់ឈ្នះរូបខ្ញុំនោះដែរ ព្រោះអ្នកបានឈ្នះខ្ញុំរួចស្រេចបាត់ទៅហើយតាំងពី 13ឆ្នាំមុនម្លេះ !

សូមល្មមដោះលែងជីវិតរបស់ខ្ញុំ អោយមានជីវិតរស់នៅ ដែលជាខ្ញុំផងចុះ ព្រោះខ្ញុំត្រូវប្រកបមុខរបររកស៊ីចិញ្ចឹមជីវិត ទទួលខុសត្រូវលើកូនៗ ព្រមទាំងគ្រួសាររបស់ខ្ញុំទៀត ។ សូមកុំព្យាយាមយកកូនៗ មកធ្វើជាគំ​នា​បដល់រូបនាងខ្ញុំអី អ្វីដែលអ្នកគួរតែធ្វើនៅពេលនេះនោះគឺ អ្នកសួរខ្លួនឯងថា :

_តើអ្នកបានបំពេញតួនាទីជាឪពុក អោយដល់ពួកគាត់គ្រប់គ្រាន់ហើយឬនៅ ?
_តើត្រូវធ្វើ និង បំពេញតួនាទីជាឪពុកល្អបែបណាដល់ពួកគាត់ ?

អ្វីដែលអ្នកមិនធ្លាប់ធ្វើដាក់ខ្ញុំនោះ ? ដែលទោះជាខ្ញុំកំពុងតែពរពោះកូនៗ ទាំង៣នោះក៏ដោយ មានតែអ្នកម្នាកទេដែលដឹង អ្នកអាចកុហកបោ​កប្រា​ស់ បំ​ភ្លៃការពិត ដល់មនុស្សជុំវិញខ្លួនអ្នកបាន អ្នកអាចធ្វើបាន ហើយអ្នកក៏បានធ្វើរួចហើយដែរ ហើយអ្នកនៅតែបន្តធ្វើទៀត ក៏ប៉ុន្តែអ្នកមិនអាចកុហកខ្លួនឯង ឬ ខ្ញុំបានឡើយ ។

ការពិត នៅតែជាការពិត មានតែពេលវេលាទេ ដែលអាចបញ្ជាក់រាល់អ្វីៗ គ្រប់យ៉ាងបានទាំងអស់ ។ ពេលវេលាខ្លះ យើងមិនចាំបាច់ទាមទារ ឬ បកស្រាយច្រើននោះទេ ថារូបយើងល្អ អាក្រក់ ខុស ឬ ត្រូវ ព្រោះទង្វើរ អាចបញ្ជាក់ពីបុគ្គលិកលក្ខណះ របស់យើងគ្រប់ៗរូបបានយ៉ាងច្បាស់លាស់ ហើយគ្រប់គ្រាន់ទៀតផង !

ដូច្នេះហើយនាងខ្ញុំ សុំពេលវេលាបកស្រាយតាមរយះកាមេរ៉ា វីដេអូសុវត្ថិភាព មួយនេះ ហើយសង្ឃឹមថាពុកម៉ែ បង ប្អូន ពូមីងទាំងអស់ នឹងយល់ពីទឹកចិត្តស្ត្រី ដែលជាម្តាយដូចជារូបនាងខ្ញុំម្នាក់នេះ ដោយអនុគ្រោះ និង យុត្តិធម៌ ហើយបន្ទាប់ពីការចេញបង្ហាញភស្តុតាង តាមរយះកាមេរ៉ាវីដេអូ១នេះហើយ

នាងខ្ញុំជឿជាក់ យ៉ាងមុតមាំ ទៅលើប្រព័ន្ធច្បាប់ តុលាការ នៅក្នុងប្រទេសកម្ពុជារបស់ខ្ញុំ និងផ្តល់ភាពយុត្តិធម៌ ដល់ម្តាយកូនរបស់នាងខ្ញុំ អោយបានឆាប់ជួបជុំកូនៗ មករួមរស់ជាមួយគ្នាតាមកិច្ចសន្យាព្រមព្រៀងលែងលះ តាមប្រព័ន្ធផ្លូវច្បាប់ ដែលនាងខ្ញុំមានសិទ្ធអំណាចជាមេបា បីបាច់ថែរក្សារ កូនៗ ទាំង៣ ប្រកបដោយសុវត្ថិភាព ព្រោះអ្នកបានបំ​បែ​ក​​ខ្ញុំ ជាមួយ និងកូនៗ តាំងពីថ្ងៃច័ន្ទ ទី៨ ខែមីនា មកម្ល៉េះ គឺជាថ្ងៃសិទ្ធិនារី តែម្តង រហូតដល់ពេលនេះ នាងខ្ញុំមិនដឹងពេលណាបានជួបមុខកូនទេ។

ជាចុងបញ្ចប់ នាងខ្ញុំ ដេត ម៉ាលីណា សូមគោរពជូនពរ ដល់ពុកម៉ែ ពូមីង បងប្អូនទាំងអស់ អោយមានសុខភាពល្អ មានស្នាមញញឹម និងក្តីសង្ឃឹមគ្រប់ៗ ក្រុមគ្រួសារ និងសូមចូលរួមចំណែក ការពារ ប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ទាំងអស់គ្នា ជាពិសេសសូមជូនពរ អោយដល់ស្ត្រីទូទាំងសកលលោក ទទួលបាន សេរីភាពទាំងផ្លូវកាយ និងផ្លូវចិត្ត ដោយក្តីគោរព ស្រលាញ់ពីរូបនាងខ្ញុំ ដេត ម៉ាលីណា ភ្នំពេញ ថ្ងៃទី ១៥ ខែមិនា ឆ្នាំ ២០២១”។

ក្រោយឃើញ បែបនេះ នៅវេលាម៉ោងជាង ៤ ទៀបភ្លឺ នាថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២១ នេះ ដល់ថ្នាក់ ធ្វើឲ្យ សម្តេច​តេជោ​ ហ៊ុន​ សែន ទប់ចិត្តលែងជាប់ ក៏បានចូល comment ថា “ហេតុអី ដួង ឆា​យ ឃោ​រ​​ឃៅ​ដ​ល់​កំរិតនេះ?”។

Related posts

Leave a Comment