កាលពីថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២១ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេប្រទះឃើញ ឧកញ៉ា ម៉ុង ឫទ្ធី បានបង្ហោះវីដេអូ ដ៏គួរឲ្យចាប់អារម្មណ៍មួយ ខណៈពេលលោកកំពុងតែដើរមើលការងារ ស្រាប់តែប្រទះឃើញ អ៊ុំស្រីពីរនាក់ ដែលដេីររកជីកដំឡូងជ្រូក និងដំឡូងខ្យ៉ា ហើយលោកក៏បានជូនថវិកាមួយចំនួន។
បន្តិចក្រោយមក អ៊ុំស្រីម្នាក់ បានសួរថា “ហើយនៅខាងណាវិញ?” មានអី ឧកញ៉ា ម៉ុង ឫទ្ធី បានឆ្លើយយ៉ាងខ្លី លេងសើចជាមួយ អ៊ុំស្រីទំាងពីរថា “ខ្ញុំអាចារ្យវត្តបឹងខ្នា “។
ឧកញ៉ា ម៉ុង ឫទ្ធី បានភ្ជាប់សារខ្លីមួយទៀត បញ្ជាក់បន្ថែមថា “វេលាម៉ោង១១ព្រឹក ថ្ងៃអាទិត្យ ទី ១៤ ខែមីនា ឆ្នាំ ២០២១ ក្នុងដំណើរទៅមេីលក្រុមការងារគ្រឿងចក្រ ស្ថាបនាបារាយណ៍ ដែលអាចស្តុកទឹកបានចំនួន១,០០០,០០០ម៉ែត្រគីប បានឃេីញប្រជាពលរដ្ឋពីរនាក់ ដេីររកជីកដំឡូងជ្រូក និងដំឡូងខ្យ៉ាយកទៅលក់បាន៥០០០រៀលក្នុង០១គីឡូ និកអាណិតពួកគាត់ខ្លាំងណាស់ ម្តាយគេ ដូចជាម្តាយខ្ញុំ ដែល មានតែសម្ភារ និងថវិកា ជូនអោយពួកគាត់ សោកស្តាយខ្លាំងណាស់ ដែលមិនអាចជូនដោយផ្ទាល់ដៃបាន ដោយសារតែ មានព្រែកធំមួយ ដែលមិនអាចឆ្លងបាន។”។
ក្រោយឃើញវីដេអូនេះភ្លាម ធ្វើឲ្យគ្រប់គ្នាប្រើប្រាស់នៅក្នុងហ្វេសប៊ុកជាច្រើន សម្តែងក្តីសប្បាយរីករាយ និងអស់សំណើចយ៉ាងខ្លាំង ក្រោយឃើញ ឧកញ៉ា មិនត្រឹមតែធ្វើខ្លួនយ៉ាងសាមញ្ញ មិនរើសអើង ប៉ុណ្ណោះទេ ថែមទំាងចេះលេងសើចទៀត ។
ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖