ឱ្យរាង! យុវតីមុខស្រស់​ ១ ក្រុម ត្រូវនាំទៅប៉ុស្តិ៍ទាំងយប់ ព្រោះផឹកស៊ីស្រែកអាឡេអាឡូរំខានគេឯង

យុវតីមួយក្រុម មានគ្នាចំនួន ៦ នាក់ បានជួបជុំគ្នា ផឹកស៊ីស្រែកអាឡេអាឡូ បង្កជាសំឡេងរំខានដល់ប្រជាពលរដ្ឋ តាមបណ្ដោយផ្លូវវេងស្រេង ត្រូវបានគណៈបញ្ជាការឯកភាព សង្កាត់ចោមចៅទី ១ សហការជាមួយកងកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ចោមចៅ ១ ដឹកនាំដោយលោក កង វង ចៅសង្កាត់ចោមចៅទី ១ នាំខ្លួនទៅកាន់ប៉ុស្តិ៍ ដើម្បីធ្វើការអប់រំ និង ណែនាំ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមតាមការបញ្ជាក់ឲ្យដឹង ពីសមត្ថកិច្ចមូលដ្ឋាន ចុះប្រតិបត្តិការ ក្នុងទឹកដីសង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានឱ្យដឹងថា យុវតី ៦ នាក់ខាងលើនេះ ព្រហើនបំពាន មិនស្ដាប់តាមការណែនាំ របស់ក្រសួងសុខាភិបាល និង មិនអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំ ក្នុងសភាពការណ៍នៃបញ្ហារីកដុះដាលជំងឺកូវីដ-១៩ ដែលប្រមុខរាជរដ្ឋាភិបាល មិនឱ្យជួបជុំផឹកស៊ីគ្នាច្រើន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្នក្រុមយុវតីខាងលើ ត្រូវបានអាជ្ញាធរសមត្ថកិច្ចចោមចៅទី ១ យកទៅណែនាំ និង ចាត់ការតាមនីតីវិធី ៕​ ប្រភព:​ប្រជាប្រិយ

Related posts

Leave a Comment