ប្រិយមិត្តជាច្រើនបានជ្រាបហើយថា ស្ថានភាពនៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ក្នុងព្រឹត្តការណ៍២០កុម្ភៈនៅតែបន្តកើនឡើងជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ ច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃ ជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត សំដៅការពារអាយុជីវិតរបស់ ប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងកាត់បន្ថយឱ្យបានជាអតិបរមានូវ ផលប៉ះពាល់នៃការឆ្លងជំងឺនេះ ចំពោះវិស័យសង្គម និងសេដ្ឋកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ ក្រសួសុខាភិបាល បានចេញសេចក្តីប្រកាស ថា បានរកឃើញអ្នកឆ្លងកូវីដ ១៩ ថ្មី ចំនួន ១០៥នាក់ ក្នុងនោះសុទ្ធសឹងដែលជាករណីឆ្លងសហគមន៍ នៃព្រឹត្តិការណ៍ ២០ កុម្ភៈ ខណៈមានអ្នកជាសះស្បើយចំនួន៨៨នាក់ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
ក្នុងចំណោះអ្នកជំងឺទាំង ១០៥នាក់ នោះរួមមាន៖ ជនជាតិខ្មែរ ៣៥នាក់ ជនជាតិចិន ៥០នាក់ ជនជាតិវៀតណាម ១១នាក់ ជនជាតិថៃ ៨នាក់ និងជនជាតិម៉ាឡេស៊ីម្នាក់ មានអ្នករាជធានីភ្នំពេញ ២៩នាក់ , ខេត្តកណ្តាល ៦៤នាក់ , ខេត្តព្រះសីហនុ ៨នាក់, ខេត្តកោះកុង ៣នាក់ , និងខេត្តព្រៃវែងម្នាក់។
យ៉ាងណាមិញ នៅមុននេះបន្តិចលោក បញ្ញា សិទ្ធិ បានបង្ហោះសារមួយនិយាយពីការធ្វើតេស្យរកកូវិដ១៩ ហើយពេលនេះគាត់លទ្ធផលហេីយ គឺវិជ្ជមាន កូវិដ១៩ នេះជាការរៀបរាប់គាត់“សួរស្តីបងប្អូនខ្ញុំបាទ បញ្ញាសិទ្ធ ថ្ងៃនេះម៉ោង ១១ យប់ថ្ងៃទី 16-03-2021 បានទទួលលិទ្ធផលហេីយគឺ វិជ្ជមាន កូវិត ១៩ សូមបងប្អូនថែរក្សាសុខភាពផង ”៕