សូមប្រុងប្រយ័ត្ន ! រកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ ថ្មី ចំនួន១នាក់ ក្រោយចូលហាង ZANDO

ភ្នំពេញៈ នៅយប់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១៧ និង៤៧នាទី យោងតាមគណនីហ្វេសប៊ុកផ្លូវការរបស់ លោក Sorn Sopheak-ស៊ន សុភក្រ្ត បានប្រកាសជាផ្លូវការ ថារកឃើញ អ្នកឆ្លងជំងឺកូវីដ -១៩ ថ្មីចំនួន១នាក់ទៀត ដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» នៅផ្ទះលេខ 13៥ដេ ផ្លូវ360 ភូមិ៣ សង្កាត់បឹងកេងកងទី3 ផ្ទះខ្មែរឌីសាញ (កាត់ដេរ) បន្ទាប់ពីចូលហាងឈ្មោះ ZANDO ។

ករណីឆ្លងនេះ ឈ្មោះ ឥត ប៉ម៉ាល់ អាយុ៣៥ឆ្នាំ វិជ្ជមានកូវីដ១៩ ក្រោយចូលហាង ZANDO ហើយនៅវេលាម៉ោង ៥៖៤៧នាទីល្ងាចថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ មន្រ្តីសុខាភិបាលទៅយកជននេះ ស្ថិតនៅ «ផ្ទះខ្មែរឌីសាញ» (កាត់ដេរ) ផ្ទះលេខ១៣៥ដេ ផ្លូវ៣៦០ ភូមិ៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង ទៅមណ្ឌលសុខភាពចាក់អង្រែ! ដោយឡែកសមាជិក១៤នាក់ទៀត (ស្រី៧នាក់)ទៀត ​ត្រូវនាំទៅធ្វើតេស្ត និងឲ្យធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ។

សូមរង់ចាំការប្រកាសផ្លូវការរបស់ក្រសួងសុខាភិបាលនៅថ្ងៃស្អែក! សូមជូនពរអ្នកទាំងអស់គ្នាចៀសផុតពីកូវីដ និងបំផ្លាញចោលព្រឹត្តិការណ៍ សហគមន៍ ២៨ វិច្ឆិកា ជាមួយរាជរដ្ឋាភិបាលរបស់យើង៕

Related posts

Leave a Comment