ដូចលើសហើយ! ផែង វណ្ណៈ លូកដៃរឿងព្រះពុទ្ធសាសនា ហ៊ានដល់ថ្នាក់ប្រមាថព្រះសង្ឃ សុទ្ធតែក្បាលដល់ដី

លោកផែងវណ្ណៈដែលកន្លងមកធ្លាប់តែមានមហាជនជាច្រើន ពេញចិត្តជាមួយការជួយដោះស្រាយ ក៏ដូចជាវែកញ៉ែកបញ្ហាអយុត្តិធម៌ទាំងឡាយក្នុងសង្គម​ ស្រាប់តែប៉ុន្មានថ្ងៃចុងក្រោយនេះ គេសង្កេតឃើញថា លោកហ៊ានរហូតលូកដៃ ដល់ខាងព្រះពុទ្ធសាសនា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រមទាំងបានប្រើពាក្យសម្ដីមិនសមរម្យ ពោលជេរប្រមាថដល់ ព្រះ​មហាវិមលធម្ម​ ពិន​ សែម​ ដែលជាបុគ្គលសង្ឃមួយអង្គមានព្រះជន្មច្រើនវង្សា និងតែងតែអប់រំទូន្មាននូវឱវាទល្អៗ ដល់ពុទ្ធបរិស័ទរាប់សែននាក់ ទាំងក្នុង និងក្រៅប្រទេស ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងសារបញ្ចេញមតិ គេឃើញ លោក ផែង វណ្ណៈ បានសរសេរប្រមាថ ទៅដល់ ព្រះ​មហាវិមលធម្ម​ ពិន​ សែម ថា “បានចៅអធិវត្តអប់រំបែបនេះ បានបុណ្យណាស់ តែបើវាយកូនខ្ញុំ ដឹងតែក្បាលដល់ដីហើយ សុខចិត្តជាប់គុក” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមសម្ដីរបស់លោក ផែង វណ្ណៈ មានមហាជនជាច្រើន ក៏ដូចជាសង្ឃជាច្រើនអង្គ បានសម្ដែងការមិនពេញចិត្ត ព្រោះសម្ដីនេះសបញ្ជាក់ឲ្យឃើញថា ជាការលើកទឹកចិត្តឲ្យមានអំពើហិង្សា ក៏ដូចជាអំពើព្រៃផ្សៃក្នុងសង្គម ខណៈដែលរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងពាក់ព័ន្ធ​​ ខំប្រឹងទប់ស្កាត់ជាដាច់ខាត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមជម្រាបជូនថា ក្រោយពីបែកធ្លាយវីដេអូឃ្លីប ព្រះ​មហាវិមលធម្ម​ ពិន​ សែម ប្រវិន័យក្ដៅ ដល់កូនសិស្សគណ រួចមក មានមនុស្សជាច្រើនបានរិះគន់ តែក្នុងនោះក៏មានមនុស្ស ព្រមទាំងព្រះសង្ឃជាច្រើន នៅតែគោរព ស្រឡាញ់ ព្រះអង្គដដែល ៕

Related posts

Leave a Comment