ធ្ងន់កហើយ! គណៈសង្ឃនាយក នៃសាលាគណខេត្តសៀមរាប ស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជា ថ្កោលទោសចំពោះបុគ្គលផែង វណ្ណៈក្រោយប្រើប្រាស់ពាក្យមិនសមរម្យដល់ថ្នាក់ប្រមាថព្រះសង្ឃ សុទ្ធតែក្បាលដល់ដី….

សូមក្រាបបង្គំទូលថ្វាយ សម្ដេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្ដេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា សូមទ្រង់ព្រះមេត្តាជ្រាប។ សំណើសុំឱ្យរាជរដ្ឋាភិបាលកម្ពុជា ថ្កោលទោសចំពោះបុគ្គល ផែង វណ្ណៈ ដែលបានប្រមាថ សមាជិកថេរសភាសង្ឃខេត្ត និងមន្ត្រីរដ្ឋបាលខេត្តសៀមរាប ។

/p>

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅវត្តរាជបូព៌ មានករណីថតជាវីដេអូ នូវសកម្មភាពប្រៀនប្រដៅសិស្សគណរបស់ព្រះមហាវិមលធម្ម ដោយរំពាត់ផ្តៅ បាន ធ្វើឱ្យព័ត៌មាននេះដឹងដល់សាធារណជន ធ្វើឱ្យបញ្ហានេះត្រូវបានមន្ត្រីអាជ្ញាធរខេត្ត និងសាលាគណខេត្ត សៀមរាប ស្រាវជ្រាវ ពិនិត្យទៅលើផ្លូវច្បាប់ និងទៅតាមធម៌វិន័យរបស់ព្រះពុទ្ធជាម្ចាស់ អាជ្ញាធរខេត្ត ដឹកនាំ ដោយ លោកជំទាវអភិបាលរងខេត្ត អមដំណើរដោយលោកប្រធានមន្ទីរធម្មការ និងសាសនាខេត្ត និងមន្ត្រី នគរបាលយុត្តិធម៌របស់ស្នងការនគរបាលខេត្តសៀមរាប បានធ្វើការស្រាវជ្រាវសាកសួរនូវហេតុការណ៍ផ្សេង ងៗ បានកំណត់នូវទង្វើរបស់ព្រះមហាវិមលធម្ម គឺមានគោលបំណងសុចរិត ធ្វើឡើងដោយគ្រាន់តែជាការ ប្រៀនប្រដៅទៅតាមបទបញ្ញត្តិ នៃបទបញ្ជាផ្ទៃក្នុងវត្តតែប៉ុណ្ណោះ ។

/p>

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកខាងសាលាគណខេត្តបាននិមន្ត បើកកិច្ចប្រជុំថេរសភាសង្ឃខេត្ត ហើយសម្រេចលើកទោសតាមវិន័យត្រូវអាបត្តិ (បាចិត្តិយ) ចំពោះព្រះ មហាវិមលធម្ម ព្រះគ្រូចៅអធិការវត្តរាជបូព៌ និងបានសម្រេចសូមឱ្យព្រះគ្រូចៅអធិការវត្ត ធ្វើកិច្ចសន្យា បញ្ចប់រឿង ។

/p>

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែអ្វីដែលគួរឱ្យសោកស្ដាយបំផុត គឺបុគ្គលឈ្មោះ ផែង វណ្ណៈ បាន Live តាមផេករបស់ខ្លួន បានលើកឡើងថាប្រសិនបើវាយកូនខ្ញុំបែបនេះ ខ្ញុំអត់ទៅប្តឹងទេ ខ្ញុំទៅបាញ់ចោលតែម្ដងចំពោះអ្នកប្រព្រឹត្ត និងចោទបន្ថែមនូវពាក្យមិនពិតដោយពោលថាលោកជាជនរងគ្រោះរត់គេចខ្លួន ព្រោះខ្លាចគេតាមធ្វើបាបមិន ហ៊ានចូលផ្ទះទៀតផង និងវាយប្រហារមន្ត្រីថេរសភាសង្ឃខេត្ត ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្ដី ថ្លៃថ្នូរព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋយ៉ាងខ្លាំង ។

/p>

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនត្រឹមតែប៉ុណ្ណោះ បុគ្គលរូបនេះ មានការជេរ ប្រមាថ មើលងាយដល់មន្ត្រីរាជការ អាជ្ញាធរខេត្តសៀមរាបយ៉ាងធ្ងន់ធ្ងរថែមទៀតផង ដោយពោលពាក្យថា ចង់យកផ្ដាំវាយក្បាលម្នាក់បីផ្ដៅទៀតផង ។

/p>

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មើលឃើញទង្វើអសីលធម៌របស់បុគ្គល ផែង វណ្ណៈ បែបនេះ ទូលព្រះបង្គំយើងខ្ញុំជាព្រះមេគណតំណាងឱ្យព្រះសង្ឃទូទាំងខេត្តសៀមរាប សូមព្រះរាជានុញ្ញាត ទ្រង់ព្រះមេត្តាប្រោសជួយស្នើសុំទៅរាជរដ្ឋាភិបាលឱ្យលោកមានចំណាត់ការថ្កោលទោស ចំពោះបុគ្គលឈ្មោះ ផែង វណ្ណៈ តាមច្បាប់ឱ្យសមនឹងទង្វើដែលជននេះ បានប្រព្រឹត្ត ។ អាស្រ័យដូចបានបង្គំទូលថ្វាយខាងលើ សូមសម្ដេចជាអម្ចាស់ទ្រង់ព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់ ដោយព្រះរាជហឫទ័យសន្តោសអនុគ្រោះ ។

Related posts

Leave a Comment