អុញនោះថាមែនមែន​ ! ក្រសួងព័ត៌មាន សម្រេចលុបអាជ្ញាបណ្ណគេហទំព័ររបស់ ផែង វណ្ណៈ ក្រោយជេរប្រមាថព្រះសង្ឃ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ

នៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២១ នេះ ក្រសួងព័ត៌មាន បានចេញសេចក្ដីប្រកាសឱ្យបានដឹងថា ក្រសួងសម្រេចលុបអាជ្ញាបណ្ឌ ចុះថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០១៨ របស់ក្រសួងព័ត៌មាន ដែលអនុញ្ញាតឱ្យ លោក ផែង វណ្ណៈ បើកដំណើរអាជីវកម្មគេហទំព័រ ឈ្មោះ “www.phengvannaknews.com” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រសួងបានបញ្ជាក់ផងដែរថា មូលហេតុនៃការបិទ គឺដោយសារម្ចាស់អាជ្ញាបណ្ណ បានជេរប្រមាថចំពោះព្រះសង្ឃ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ លើវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ដែលជាការបំពានយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈ និងកិច្ចសន្យាអាជីវកម្មដែលសាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន ៕

Related posts

Leave a Comment