សង្ហាហើយចិត្តល្អទៀត! ប្រកាសចុះថ្លៃបន្ទប់ជួល ៥០% ជូនបងប្អូនប៉ះពាល់ចំណូល ដោយសារកូវីដ-១៩ចាប់ពីពេលនេះរហូតដល់…

ថ្មីៗនេះផ្ទុះការចាប់អារម្មណ៍ ស៊ែចែករំលែកគ្នាព្រោងព្រាត លើបណ្ដាញសង្គមហ្វ៊េសប៊ុក ចំពោះគណនីមួយឈ្មោះ Jov Fii Tak ដែលបានបង្ហោះសារប្រកាសចុះថ្លៃបន្ទប់ជួល ៥០% ដល់អ្នកជួលបន្ទប់របស់លោក ដែលប៉ះពាល់សេដ្ឋកិច្ចដោយសារជំងឺកូវីដ-១៩ រហូតប្រទេសជាតិប្រសើរឡើងវិញ ។ សារនេះបានធ្វើឲ្យមហាជន មានការលើកសរសើរចំពោះទឹកចិត្តចូលរួមមួយនេះយ៉ាងច្រើន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរសរូបសង្ហានេះបានបង្ហោះរូបភាពលោក រួមជាមួយបន្ទប់ជួល អមជាមួយខ្លឹមសារលើកឡើងថា «ក្នុងនាមខ្ញុំជាម្ចាស់បន្ទប់ជួលទាំង ២០ បន្ទប់ សូមចូលរួមដល់សេដ្ឋកិច្ទបងប្អូន ដោយវីរុសកូរ៉ណាទើបលំបាក និង ប៉ះពាល់ដល់ចំណូលបងប្អូនជាច្រើន ខ្ញុំសូមចុះថ្លៃបន្ទប់ 50% នៃតម្លៃបន្ទប់ រហូតដល់ប្រទេសជាតិប្រសើរវិញ» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះគឺជាទឹកចិត្តដែលបង្ហាញពីការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាមួយចំណែក ក្នុងការកាត់បន្ថយការប្រឈមបញ្ហាសេដ្ឋកិច្ចចំពោះបងប្អូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ក្នុងកំឡុងពេលវិបត្តិកូដ-១៩ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និងបានជួយសម្រួលទុក្ខលំបាកបានមួយកម្រិតក្នុងជីវភាពរស់នៅ និង ការប្រកបការងារជីវកម្មផ្សេងៗ ជាដើម ។ យ៉ាងណាមិញរូបភាពបន្ទប់ជួល ដែលលោកបង្ហោះនោះ យើងឃើញថាមានភាពស្រស់ស្អាត និង ទិដ្ឋភាពគួរឲ្យចង់រស់នៅ យ៉ាងសមរម្យផងដែរ ៕

Related posts

Leave a Comment