សង្វែកណាស់ ! វី ឌីណែត និងក្រុមគ្រួសារ បានត្រឹមសូត្រមន្តបុណ្យសពម្តាយតាមប្រព័ន្ធ អនឡាញ

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ករណីស្ត្រីវ័យ៦២ឆ្នាំ ជនជាតិខ្មែរម្នាក់បានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ដែលជាករណីទី២នៅកម្ពុជា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយស្ត្រីរូបនោះត្រូវបានគេស្គាល់ថាជាម្តាយរបស់តារាចម្រៀងប្រចាំផលិតកម្មហង្សមាស គឺកញ្ញា វី ឌីែណត និងជាភរិយាតារាចម្រៀងជើងចាស់គឺលោក ហួរ ឡាវី។ ក្នុងនោះដែរអ្វីដែលគេសង្វែកចិត្តយ៉ាងខ្លាំងនោះគឺ គ្រួសារសពមិនត្រូវបានអនុញ្ញាតអោយរៀបចំពិធីបុណ្យសពតាមប្រពៃណីនោះឡើយ ព្រោះតែជំងឺនេះកាចសាហាវ និងមានហានិភ័យខ្ពស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅមុននេះបន្តិចដែរ កញ្ញា វី ឌីណែត បានបង្ហោះរូបថតមួយសន្លឹកដែលជាការសូត្រមន្តបុណ្យសពម្តាយជាមួយក្រុមគ្រួសារតាមរយៈ Video Call ប្រព័ន្ធអនឡាញ ដោយឃើញមានតារាចម្រៀងជើងចាស់ លោក ហួរ ឡាវី ដែលកំពុងធ្វើចត្តាឡីស័កនៅផ្ទះ និងកូនៗ ព្រមជាមួយនឹងព្រះសង្ឃ គឺសុទ្ធតែស្ថិតនៅក្នុង Video Call រួមគ្នា៕

Related posts

Leave a Comment