អាណិតណាស់លោកអើយ!​ ទើបតែ អាយុ ០៦ឆ្នាំ មានវិជ្ជមានកូវីដ-១៩ ឆ្លងពីម្តាយ នៅសង្កាត់…

ភ្នំពេញ៖ ព្រឹកថ្ងៃទី​ ១៩ ខែមីនា ឆ្នាំ ២០២១ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាស បន្តរកឃើញអ្នកឆ្លងកូវីដ ១៩ ថ្មី ចំនួន ៣៩នាក់ បន្ថែមទៀត​ ដែលក្នុងនោះសុទ្ធសឹងតែជាអ្នកឆ្លងនៅក្នុងសហគមន៍ នៃព្រឹត្តិការណ៍ ២០ កុម្ភៈ ខណៈអ្នកជំងឺចំនួន១៩ នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញយោងតាមគណនីហ្វេសប៊ុកឈ្មោះ Channa Rsk III បានសរសេររៀបរាប់យ៉ាងកំសត់ថា “អាណិតណាស់លោកអើយ អាយុ ០៦ឆ្នាំ មានវិជ្ជមានកូវីដ-១៩ ឆ្លងពីម្តាយ នៅភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ យប់ថ្ងៃទី១៩/០៣/២០២១ នេះពេទ្យបានមកយកទៅព្យាបាលនៅសណ្ឋាគារ The Great Duke ជាមួយម្តាយហើយ។ ពូសូមជូនពរក្មួយ និងម្តាយ ឆាប់ជាសះស្បើយ និងជួបតែសំណាងល្អ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ផងដែរថាថ្ងៃនេះមានអ្នកស្លាប់ដោយសារជំងឺកូវិដ១៩ចំនួន២នាក់ទី១ ម្តាយរបស់តារាចម្រៀង វី ឌីណែត បានទទួលមរណភាព អាយុ ៦២ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់ស្មៅ ខណ្ឌ កំបូលរាជធានីភ្នំពេញ បានទទួលមរណភាពនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១១:៤៥នាទីព្រឹក នៅក្នុងមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត ដោយសារជំងឺកូវីដ-១៩ ដែលបានវ៉ៃលុកសួត ធ្វើឱ្យរលាកសួតខ្លាំង និងស្ទះសរសៃ ឈា មបេះដូង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទី២ ឈ្មោះ អ.ត្រី គឹម ឃីស៊ុន បុរសជនជាតិខ្មែរអាយុ ៤៦ឆ្នាំ ដោយសារជំងឺកូវីដ-១៩ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា យោងតាម របាយការណ៍ពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថា បុរសជនជាតិខ្មែរអាយុ ៤៦ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់បឹងសា ឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១៥:៣០នាទីរសៀល។ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ បុរសខាងលើនេះ ដោយមានរោគសញ្ញាក្ដៅខ្លួន និងហត់ បានចូលសម្រាកពេទ្យនៅមន្ទីរ ពេទ្យមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បន្ទាប់មក បានរកឃើញថាមានវិជ្ជមានវីរុសកូវីដ-១៩ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១៕

Related posts

Leave a Comment