ព្រះតេជគុណបញ្ញមុន្នីញាណ ហាក់ សៀងហៃ ជាព្រះសង្ឃដែនមានចំណេះដឹងជ្រៅជ្រះក្នុងវិស័យព្រះពុទ្ធសាសនា អក្សរសាស្ត្រជាតិខ្មែរ ព្រមទាំងមានចំណេះដឹងផ្នែកភាសាអង់គ្លេសយ៉ាងស្ទាត់ជំនាញ កំពុងតែមានព្រះនាមល្បីល្បាញខ្លាំងទាំងផ្នែងអាណាចក្រ និងពុទ្ធចក្រ ។
ជារៀងរាល់ថ្ងៃព្រះអង្គតែងបង្រៀនតាមទំព័រហ្វេសប៊ុក Buddhism for Education of Cambodia(BEC) អំពីចំណេះដឹងអំពីអក្សរសាស្ត្រអក្សរសិល្ប៍ខ្មែរ
ឱ្យកូនខ្មែរទូទាំងប្រទេសបង្កើនចំណេះដឹងបានយ៉ាងទូលំទូលាយតាមការផ្ទេរចំណេះវិជ្ជាបានយ៉ាងល្អប្រពៃ ពីសំណាក់ព្រតេជព្រះគុណ ហាក់ សៀងហៃ ។
ថ្មីៗនេះវីដេអូទេសនាលើឆាកអន្តរជាតិរបស់ ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ នៅឯប្រទេសថៃ កំពុងល្បីខ្លាំងនៅលើបណ្ដាញសង្គមហ្វេសប៊ុកទាំងក្នុងមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ។
វីដេអូទេសនា ព្រះតេជគុណ បានទេសនាភាសាខ្មែរផង ថៃផង និងជាភាសាអង់គ្លេសបានយ៉ាងស្ទាត់ជំនាញ ថែមពោរពេញដោយខ្លឹមសារជ្រាលជ្រៅ
បង្កប់អត្ថន័យអប់រំបានយ៉ាងល្អ ដែលធ្វើឱ្យការកោតសរសើរជាខ្លាំងពបីសំណាក់ពុទ្ធសាសនិកជនទាំងក្នុង និងក្រៅប្រទេស ៕សូមទស្សនាវីដេអូដូចខាងក្រោមនេះ៖