មិនទាន់ចប់ទេ ! លោកស្រី ដេត ម៉ាលីណា បញ្ជាក់លេខស្រីក្នុងទូរស័ព្ទអតីតស្វាមី ក្រោយតារាស្រី ២ រូប ចេញមុខប្រតិកម្ម

កាលពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ​​ ២០២១ កន្លងទៅនេះ លោកស្រី ដេត ម៉ាលីណា​ បានចេញមុខមកបង្ហោះសារពាក់ព័ន្ធពីអតីតស្វាមីគឺលោក ឌួង ឆាយ សារថ្មីធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ។ ក្នុងនោះត្រង់ចំនុចមួយ លោកស្រីបានឲ្យដឹងថា អតីតស្វាមីបានមានទំនាក់ទំនងជាមួយស្រីជាច្រើន​នាក់ ដែលមានទាំងកាមេរ៉ាវីដេអូ​ ព្រមទាំងបានបង្ហោះលេខទូរស័ព្ទមនុស្សស្រីជាច្រើន ដែលនាងបានលួចថតពីក្នុងទូរស័ព្ទអតីតស្វាមីមកបង្ហោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីមានការបង្ហោះលេខទូរស័ព្ទនោះហើយ មហាជនអ្នកគាំទ្រ ក៏បានដឹងថាលេខទូរស័ព្ទនោះខ្លះជារបស់តារាស្រីក្នុងចង្កោមសិល្បៈ ដែលជាហេតុធ្វើឲ្យមានការលើកឡើងថាតារាស្រីជាម្ចាស់លេខនោះ អាចមានទំនាក់ទំនងជាមួយនឹងលោក ឌួង ឆាយ ហើយ ក្រោយមានការលើកឡើងបែបនេះ តារាស្រី ២ រូប គឺ តារាបង្ហាញម៉ូដ ម៉ៃយ៉ា និង តារាសម្តែង ជេស៊ីកា ក៏បានចេញមុខមកប្រតិកម្មនឹងរឿងនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាម៉ូដែល ម៉ៃយ៉ា ក៏បានបញ្ជាក់តាមរយៈការឡាយវីដេអូថា លោកស្រី ដេត ម៉ាលីណា មិនគួរបង្ហោះលេខទូរស័ព្ទរបស់នាងជាសាធារណយ៉ាងនេះទេ ក៏ព្រោះតែនាងមិនមានទំនាក់ទំនងអ្វីជាមួយនឹងលោក ឌួង ឆាយ ហើយលេខទូរស័ព្ទនេះ​ នាងប្រើប្រាស់សម្រាប់រឿងការងារ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក តារាសម្តែង ជេស៊ីកា ឯនោះវិញ នាងបានឲ្យដឹងថា លេខទូរស័ព្ទរបស់នាងបានដាក់ជាសាធារណនៅលើគណនី IG និង fb ដូច្នេះលេខរបស់នាងងាយនឹងគេមាន ហើយនាងក៏មិនមានទំនាក់ទំនងជាមួយនឹងលោក ឌួង ឆាយ ដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ក្រោយពីមានប្រតិកម្មពីតារាស្រី ២ រូបខាងលើ ក៏ដូចជាម្ចាស់លេខទូរស័ព្ទជាច្រើនទៀតដែលបានចេញមុខមកប្រតិកម្មថាខ្លួនមិនមានពាក់ព័ន្ធជាមួយនឹងអតីតស្វាមីលោកស្រី ដេត ម៉ាលីណា ហើយនោះ នៅយប់ថ្ងៃដដែលលោកស្រីក៏បានបង្ហោះសារបញ្ជាក់សារជាថ្មី ដើម្បីបញ្ចប់មន្ទិលពីលេខទូរស័ព្ទដែលលោកស្រីបានផុសនោះថា «ឥលូវនេះ នាងខ្ញុំមកបញ្ចាក់អំពីលេខទូរសព្ទ័ ដែលនាងខ្ញុំបានបង្ហោះមុននេះ​ គឺនាងខ្ញុំមិនស្គាល់ពួកគាត់ជាអ្នកណាដែរ ហើយខ្ញុំមិនបានសំដៅ ឬ គិតថាពួកគាត់បានទាក់ទងជាមួយ ឌួង​ ឆាយ ទេគ្រាន់តែខ្ញុំថាហេតុអីបានគាត់សេវលេខឈ្មោះស្រីច្រីនម៉េស ហើយសុទ្ធសឹងតែជាមនុស្សស្រីទៀត​ អញ្ចឹងបងបង ឬ ប្អូនដែលមានលេខនេះ កុំមានការយល់ច្រលំអី ព្រោះនាងខ្ញុំមិនបាននិយាយថាមានជាប់ពាក់ពន្ធ័អី្វជាមួយខ្ញុំ និង ឌួង​ ឆាយទេ មិនដឹងគាត់សំបូរលេខម៉េសបានពីណា!»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរឲ្យដឹងថា ក្រោយពីបានបកស្រាយហើយ លោកស្រី ដេត ម៉ាលីណា ក៏បានលុបលេខទូរស័ព្ទនោះចេញពីគណនីហ្វេសប៊ុក រីឯងាកមកតារាម៉ូដែល ម៉ៃយ៉ា វិញ ក៏អរគុណសម្រាប់ការយល់ពីលោកស្រីផងដែរ ៕

Related posts

Leave a Comment