បន្ទាប់ពី រដ្ឋបាលខេត្តសៀមរាប បានរកឃើញអ្នកកើតជំងឺកូវីដ១៩ម្នាក់ទៀតជាបុរសអាយុ៣៥ឆ្នាំ ឈ្មោះ ម៉ាប់ វ៉ុន រស់នៅភូមិគោកត្នោត សង្កាត់គោកចក ក្រុងសៀមរាប ប្រកបមុខរបរជាកម្មករបើករថយន្តដឹកដី។
នៅភូមិដីឥដ្ឋ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ពេលនេះ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចផ្អាកការសិក្សានៅតាមគ្រឹះស្ថានសិក្សាទាំងរដ្ឋ និងឯកជន ក្នុងក្រុងសៀមរាប រយៈពេលពីរសប្តាហ៍។ ការផ្អាកនេះ បានធ្វើឡើងក្រោយពេល។
បុរសរូបនេះ បានចូលទៅខេត្តសៀមរាប កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១កន្លងទៅនេះ។ បុរសរូបនេះ ត្រូវបានបញ្ជាក់ថា ទៅកាន់ទីតាំងជាច្រើននៅក្នុងក្រុងសៀមរាប ដូចជា៖ ពេទ្យ ចាវ ចាន់ នៅផ្សារភូមិភាគ៤, ពេទ្យ ទូច កូ នៅខាងលិចផ្សារដើមក្រឡាញ់, ពេទ្យ៧៧៧ នៅផ្លូវជាតិលេខ៦ ខាងលិចស្តុបទន្លេសាប និងគ្លីនិកសុខភាពជាដើម។
រដ្ឋបាលខេត្តសៀមរាប បានសម្រេចបិទចរាចរចេញ-ចូល សង្កាត់គោកចក ក្រុងសៀមរាប, បិទមន្ទីរសម្រាកព្យាបាល៧៧៧ និងទីតាំងពាក់ព័ន្ធមួយចំនួនទៀត៕