អាយុកាន់តែច្រើន ប្រធានាធិបតី ចូ បៃដិន ដួលជំពប់ជើងជាច្រើនលើក ពេលដើរឡើងជណ្តើរទៅកាន់យន្តហោះ Air Force One

(វ៉ាស៊ីនតោន)៖ ហេតុការណ៍មួយបានកើតឡើង ចំពោះប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ដែលមានវ័យ ៧៨ឆ្នាំទៅហើយ ដោយលោកបានដួលជំពប់ជាច្រើនដង ពេលធ្វើដំណើរឡើងកាំជណ្តើរ ទៅលើយន្តហោះពិសេស Air Force One។ នេះបើតាមការចេញផ្សាយសារព័ត៌មានអន្តរជាតិធំៗ នាថ្ងៃសុក្រ ទី១៩ ខែមីនា ឆ្នាំ២០២១ (ពេលវេលានៅវ៉ាស៊ីនតោន)។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈខ្សែវីដេអូដែលត្រូវបានថតចេញពីជ្រុងនានា ទៅលើដំណើរឡើងយន្តហោះ របស់លោក ចូ បៃដិន គេសង្កេតឃើញថា លោកបានដួលជំពប់ជើងចំនួនបីលើកឯណោះ ដោយលើកទី៣ ពេលដល់ពាក់កណ្តាលកាំជណ្តើរ លោកបានដួលខ្ទប់ក្បាលជង្គង់នឹងជណ្តើរមួយសន្ទុះខ្លី រួចទើបលោកប្រឹងប្រមូលកម្លាំងភ្លាមៗ ហើយដើរឡើងទៅលើយន្តហោះជាធម្មតា ដើម្បីសំដៅទីកាន់ទីក្រុង អាត្លង់តា (Atlanta) នៃរដ្ឋចរចៀ (Georgia)។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯសេតវិមានទីក្រុងវ៉ាស៊ីនតោនក៏បានចេញមុខអះអាងដែរថា លោកប្រធានាធិបតី ចូ បៃដិន មិនមានរបួសអ្វីនោះទេ ហើយលោកនៅតែមានសុខភាពល្អ ១០០ភាគរយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា លោក ចូ បៃដិន និងអនុប្រធានាធិបតី លោកស្រី Kamala Harris បានបំពេញទស្សនកិច្ចទៅកាន់ទីក្រុងអាត្លង់តា នៃរដ្ឋចចចៀ ដើម្បីបង្ហាញការគំាទ្រ និងជួបសំណេះសំណាលជាមួយ សហគមន៍ពលរដ្ឋអាមេរិកដើមកំណើតអាស៊ី ក្រោយខ្មា .ន់កាំ. ភ្លើងស្បែកសម្នាក់បាន បា .ញ់ស.ម្លា.ប់.មនុស្ស ០៨នាក់់ ក្នុងនោះមានស្រ្តី ០៦នាក់ជាពលរដ្ឋអាមេរិកដើមកំណើតអាស៊ី កាលពីដើមសប្ដាហ៍នេះ ដែលកំពុងធ្វើឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីអំ.ពើ.ហិ.ង្សា.រើសអើងពូជសាសន៍ នៅក្នុងទឹកដីប្រទេសមហាអំណាចមួយនេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Related posts

Leave a Comment