កំពង់ឆ្នាំង ប្រយ័ត្នណា យ៉ាងហោចណាស់មានមនុស្សចំនួន ៤នាក់ បានជាប់ពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា»

កំពង់ឆ្នាំង)៖ នៅខេត្តកំពង់ឆ្នាំង យ៉ាងហោចណាស់មានមនុស្សចំនួន ៤នាក់ បានជាប់ពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា»។ នេះបើតាមប្រធានមន្ទីរ សុខាភិបាលខេត្តកំពង់ឆ្នាំង ថ្លែងប្រាប់ណ្តាញព័ត៌មាន Fresh News ។

នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានចុះធ្វើការដាំថ្នាំសម្លាប់មេរោគនៅក្នុងបរិវេណផ្សារឆ្នាំង ជួរដើមស្រល់ និងតាមមាត់ទន្លេ បន្ទាប់ពីសង្ស័យលើអ្នកមនុស្ស ៤នាក់ បានពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ពោលប៉ះពាល់ជាមួយអ្នកវិជ្ជមានកូវីដ១៩ នៅរាជធានីភ្នំពេញ។ ជុំវិញសកម្មភាពនេះ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង លោក ប្រាក់ វ៉ុន បានឲ្យដឹងថា គឺជាការឆ្លើយតបបន្ទាន់ និងបង្ការការការពារជំងឺឆ្លងកូវីដ១៩។

លោក ប្រាក់ វ៉ុន បានបញ្ជាក់ថា អ្នកទាំង៤ ដែលបានពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា រួមមាន៖

១៖ ស្ត្រីចំណាស់ម្នាក់ ជាយាយបង្កើតរបស់លោក ស្រៀន គឹមស្រ៊ុន ដែលជានិស្សិតច្បាប់ ត្រូវបានប្រកាសនៅថ្ងៃទី៨ ខែធ្នូថា ឆ្លងជំងឺកូវីដ១៩

២៖ ក្មេងស្រីម្នាក់ ជាចៅស្រីស្ត្រីចំណាស់ខាងលើ និងជាប្អូនបង្កើតរបស់លោក ស្រៀន គឹមស្រ៊ុន

៣៖ អត់រត់តាក់ស៉ីម្នាក់ បានឌុបស្ត្រីចំណាស់ និងក្មេងស្រីខាងលើ

៤៖ ប្រពន្ធអ្នករត់តាក់ស៉ីខាងលើ។

ជុំវិញករណីឆ្លើយតបបន្ទាន់នេះដែរ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងបញ្ជាក់ថា យាយនិងចៅស្រីចំនួន ២នាក់ បានទៅរាជធានីភ្នំពេញ ដើម្បីទៅលេងចៅឈ្មោះ ស្រៀន គឹមស្រ៊ុន នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ គឺមុនពេលចៅប្រុសគាត់ ត្រូវបានប្រកាសថា ឆ្លងជំងឺកូវីដ១៩។ ក្រោយពីទទួលបានព័ត៌មាននេះ មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ បាននាំយកយាយ និងចៅស្រី មកធ្វើចតាឡីសក័ដាក់ក្នុងមន្ទីរពេទ្យខេត្ត ព្រមទាំងបានយកសំណាករបស់គាត់ទាំងពីរនាក់ ទៅពិនិត្យផងដែរ តែលទ្ធផលនៅមិនទាន់ដឹងនៅឡើយទេ។

ជាមួយគ្នានេះ អ្នករត់តាក់ស៉ីម្នាក់ និងប្រពន្ធគាត់ ក៏ជាប់ពាក់ព័ន្ធករណីសង្ស័យខាងលើដែរ ដោយសារពួកគាត់បានឌុប ស្ត្រីចំណាស់ និងចៅស្រីខាងលើ។ អ្នករត់តាក់ស៉ី និងប្រពន្ធអ្នករត់តាក់ស៉ី ក៏ត្រូវបានយកសំណាកទៅពិនិត្យ និងឲ្យធ្វើចត្តាឡីស័កនៅតាមផ្ទះផងដែរ។

ជាមួយគ្នានេះ អ្នករត់តាក់ស៉ីម្នាក់ និងប្រពន្ធគាត់ ក៏ជាប់ពាក់ព័ន្ធករណីសង្ស័យខាងលើដែរ ដោយសារពួកគាត់បានឌុប ស្ត្រីចំណាស់ និងចៅស្រីខាងលើ។ អ្នករត់តាក់ស៉ី និងប្រពន្ធអ្នករត់តាក់ស៉ី ក៏ត្រូវបានយកសំណាកទៅពិនិត្យ និងឲ្យធ្វើចត្តាឡីស័កនៅតាមផ្ទះផងដែរ។

«ក្នុងនាមមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង សូំសំណូមពរដល់ប្រជាពលរដ្ឋកុំទាន់មានការភ្ញាក់ផ្អើល ព្រោះថាយាយនិងចៅស្រី គ្រាន់តែបានទៅប្រាស្រ័យទាក់ទងជាមួយចៅប្រុស ដែលមានវិជ្ជមាននៅរាជធានីភ្នំពេញ មិនទាន់ប្រាកដថា បានឆ្លងនៅឡើយនោះទេ លុះត្រាតែលទ្ធផលពិនិត្យសំណាកចេញមកសិន»។ នេះជាការបញ្ជាក់របស់ លោក ប្រាក់ វ៉ុន។

បន្ថែមលើនេះ លោក ប្រាក់ វ៉ុន បានសំណូមពរដល់ប្រជាពលរដ្ឋ ចូលរួមគោរពតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ផងដែរ៕ ប្រភព៖ Fresh News

Related posts

Leave a Comment